(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី០៦ ខែតុលា ឆ្នាំ២០២៣នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។
១៖ ប្រព័ន្ធផ្សព្វផ្សាយអាមេរិក៖ សេតវិមាន ចាប់ផ្ដើមគម្រោងរៀបចំជួបទល់មុខ រវាងលោក ចូ បៃដិន និងលោក ស៊ី ជិនពីង
២៖ មន្ទីរបញ្ចកោណ អះអាងថាយន្ដហោះចម្បាំងអាមេរិក បាញ់ទម្លាក់យន្ដហោះដ្រូនតួកគី នៅស៊ីរី
៣៖ លោក ពូទីន សន្មត់ថាយន្ដហោះរបស់លោក Prigozhin ត្រូវបានបំផ្ទុះដោយគ្រាប់បែកដៃ
៤៖ វ៉េណេស៊ុយអេឡា ចេញដីកាចាប់ខ្លួនមេបក្សប្រឆាំង លោក Juan Guaido
៥៖ កូរ៉េខាងជើងរិះគន់បារាំង ជុំវិញការបញ្ជូនយន្តហោះល្បាតមកក្បែរឧបទ្វីបកូរ៉េ
៦៖ ហ្វីលីពីនដាក់អាកាសយានដ្ឋានចំនួន៤២កន្លែង ក្នុងភាពប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីមានការព្រមានអំពីគ្រាប់បែក