(ប៉ាឡេស្ទីន)៖ កងកម្លាំងអ៊ីស្រាអែលបានសម្លាប់ជនសកម្មប្រយុទ្ធប៉ាឡេស្ទីនពីរនាក់ ក្នុងអំឡុងពេលការប៉ះទង្គិចគ្នានៅតំបន់ West Bank ដែលកាន់កាប់នៅថ្ងៃព្រហស្បតិ៍នេះ ក្នុងអំឡុងពេលនោះទាហានអ៊ីស្រាអែល ០៥នាក់ក៏បានរងរបួសផងដែរ នេះបើយោងតាមប្រភពពីភាគីទាំងពីរ។ នេះបើយោងតាមការចេញផ្សាយដោយ​ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣។

យោធាអ៊ីស្រាអែលបាននិយាយថា ជនជាតិប៉ាឡេស្ទីនពីរនាក់បានជិះក្នុងយានជំនិះមួយ នៅពេលដែលពួកគេបានបាញ់ទៅលើរថយន្តអ៊ីស្រាអែល នៅជិតទីក្រុង Tulkarm ។ ក្រោយ​ការ​ដេញ​តាម ទាហាន​បាន​បាញ់​ជន​ប៉ាឡេស្ទីន​ទាំង​ពីរ​នាក់ ​ក្នុង​ការ​វាយ​ប្រហារ​ដោយ​កាំភ្លើង ហើយ​បាន​រក​ឃើញ​កាំភ្លើង​ខ្លី​មួយ​ដើម​ពី​រថយន្ត​របស់​ពួកគេ​។

យោធាអ៊ីស្រាអែលក៏បានបញ្ជាក់បន្ថែមទៀតថា សមាជិករបស់ខ្លួនប្រាំនាក់ក៏បានរងរបួសក្នុងហេតុការណ៍ខាងលើនេះផងដែរ។

ចលនាអ៊ីស្លាមប្រដាប់អាវុធ ហាម៉ាស បានប្រកាសថា ជនជាតិប៉ាឡេស្ទីនដែលស្លាប់ពីរនាក់ខាងលើ ដែលមានអាយុ ២៣ និង ២៧ឆ្នាំ គឺជាសមាជិករបស់ខ្លួន។

គួរបញ្ជាក់ថា តំបន់ West Bank ដែលស្ថិតក្នុងចំណោមតំបន់ដែលប៉ាឡេស្ទីនស្វែងរកការបង្កើតរដ្ឋរបស់ពួកគេ បានមើលឃើញពីការកើនឡើងនៃអំពើហិង្សាក្នុងប៉ុន្មានខែថ្មីៗនេះ ចំពេលមានការជាប់គាំងអស់រយៈពេលជិតមួយទសវត្សរ៍ នៅក្នុងកិច្ចខិតខំប្រឹងប្រែងបង្កើតសន្តិភាពដែលគាំទ្រដោយសហរដ្ឋអាមេរិក៕

">

រូបភាពពី AP