(មូស្គូ)៖ ប្រទេសរុស្ស៊ីបាននិយាយនៅថ្ងៃពុធ (ទី៤ ខែតុលា) ថា ប្រទេសជប៉ុនបានបរាជ័យក្នុងការផ្តល់ព័ត៌មានពេញលេញ អំពីទឹកសំណល់ដែលបង្ហូរចេញពីរោងចក្រនុយក្លេអ៊ែរ Fukushima ទោះបីជាមានការស្នើសុំម្តងហើយម្តងទៀតពីទីក្រុងមូស្គូ និងទីក្រុងប៉េកាំងក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៤ ខែតុលា​ ឆ្នាំ២០២៣។

ប្រទេសជប៉ុនបានចាប់ផ្តើមបញ្ចេញទឹកវិទ្យុសកម្ម ដែលត្រូវបានចម្រាញ់ចេញពីរោងចក្រហ្វូគូស៊ីម៉ា ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកកាលពីខែសីហាកន្លងទៅ ហើយត្រូវបានរងការរិះគន់យ៉ាងខ្លាំងដោយប្រទេសចិន ដែលបានហាមឃាត់ភ្លាមៗនូវការនាំចូលអាហារសមុទ្រទាំងអស់ពីប្រទេសជប៉ុន។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយថា «យើង និងចិនបានជំរុញម្តងហើយម្តងទៀតឱ្យភាគីជប៉ុនបង្ហាញតម្លាភាព និងផ្តល់ឱ្យប្រទេសដែលពាក់ព័ន្ធទាំងទាំងអស់ នូវព័ត៌មានទាំងអស់ដែលទាក់ទងនឹងការបញ្ចេញទឹកចេញ ពីរោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា»

លោកស្រី Zakharova បាននិយាយទៀតថា «ប្រទេសជប៉ុនមិនបានធ្វើដូច្នេះទេ...ប្រទេសជប៉ុនបានបរាជ័យក្នុងការឆ្លើយតបយ៉ាងត្រឹមត្រូវចំពោះបញ្ហាទាំងនេះ និងដើម្បីធានាថាគ្មានការគំរាមកំហែង រួមទាំងការគំរាមកំហែងរយៈពេលវែងផងដែរ»

គួរបញ្ជាក់ថា ការរញ្ជួយដីដ៏ធំ និងរលកយក្សស៊ូណាមិក្នុងឆ្នាំ ២០១១ បានបង្កឱ្យមានការរលាយនុយក្លេអ៊ែរនៅរោងចក្រហ្វូកូស៊ីម៉ា ដែលជាគ្រោះមហន្តរាយនុយក្លេអ៊ែរដ៏អាក្រក់បំផុតរបស់ពិភពលោក ចាប់តាំងពីហេតុការណ៍ Chornobyl កាលពី ២៥ ឆ្នាំមុន នៅអ៊ុយក្រែនសម័យសូវៀត៕

រូបភាពពី Kyodo