(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី០៣ ខែតុលា ឆ្នាំ២០២៣នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ សេតវិមាន៖ លោក ពូទីន គិតខុសហើយ ដែលជឿថាលោកខាងលិចកំពុងនឿយណាយ នឹងសង្រ្គាមអ៊ុយក្រែន

២៖ តំណាងរាស្ត្រស្ដាំនិយមជ្រុលម្នាក់ ចាប់ផ្ដើមនីតិវិធីទម្លាក់ ប្រធានរដ្ឋសភាអាមេរិក ចេញពីតំណែង

៣៖ តៃវ៉ាន់ ស៊ើបអង្កេតលើការចោទប្រកាន់ថាព័ត៌មានរសើប នៃកម្មវិធីផលិតនាវាមុជទឹក បែកធ្លាយ

៤៖ UN អនុម័តលើការបញ្ជូនកងកម្លាំងអន្តរជាតិ ទៅកាន់ហៃទី ដើម្បីជួយបង្រ្កាបអំពើហិង្សាបង្កឡើងដោយពួកជនពាល

៥៖ មន្រ្តីអ៊ុយក្រែន ស្នើសុំអាវុធមានតម្លៃធូរថ្លៃបន្ថែម សម្រាប់ទប់ទល់នឹងយន្តហោះដ្រូនរុស្ស៉ី

៦៖ មានករណីបាញ់ប្រហារក្នុងផ្សារទំនើប Saim Paragon របស់ថៃ នៅកណ្តាលទីក្រុងបាងកក បណ្តាលឲ្យមនុស្សមួយចំនួនស្លាប់ និងរងរបួស