(ប៉ារីស)៖ ក្រុមអ្នកការទូតនិយាយថា រដ្ឋមន្រ្តីការបរទេសបារាំងកំពុងធ្វើដំណើរទៅកាន់អាមេនី នៅថ្ងៃអង្គារនេះដើម្បីវាយតម្លៃតម្រូវការបន្ទាន់របស់ប្រទេសនេះ ចំពោះមុខបញ្ហាលំហូរជនភៀសខ្លួនមកពី Nagorno-Karabakh និងហានិភ័យនៃប្រតិបត្តិការយោធាអាស៊ៃបៃហ្សង់ នៅលើទឹកដីរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៣ ខែតុលា ឆ្នាំ២០២៣។

បញ្ហា Nagorno-Karabakh គឺជាប្រធានបទដ៏រសើបសម្រាប់ទីក្រុងប៉ារីស។ ក្នុងចំណោមប្រជាជន បារាំង ទាំងអស់ ក៏រាប់ បញ្ចូល មនុស្សចន្លោះពី ៤០០,០០០នាក់ទៅ ៦០០,០០០នាក់ ដែលមានដើមកំណើតអាមេនី ហើយក៏ជាក្រុមដ៏មានឥទ្ធិពល ក្នុងពេលបោះឆ្នោតបារាំង។ សមាជិកសភាមកពីគ្រប់មជ្ឈដ្ឋាននយោបាយនៅបារាំង បានរិះគន់រដ្ឋាភិបាលថាធ្វើការមិនធ្វើគ្រប់គ្រាន់ដើម្បីជួយជនជាតិអាមេនី។ មនុស្សជាច្រើនភ័យខ្លាចថា តួនាទីដ៏ផុយស្រួយលើតំបន់ Nagorno-Karabakh អាចតម្រូវឲ្យទីក្រុងប៉ារីសបោះបង់ចោលអាមេនី ប្រសិនបើអាស៊ៃបៃហ្សង់ សម្រេចចិត្តហួសពីព្រំដែនរបស់ខ្លួន។

ក្រុមអ្នកការទូតបារាំង បានប្រាប់អ្នកយកព័ត៌មានដោយសង្ខេបមុនការមកដល់របស់ លោកស្រី កាតឺរីន កូឡុនញ៉ា (Catherine Colonna) នៅរដ្ឋធានីយេរ៉ាវ៉ាន់ (Yerevan) ប្រទេសអាមេនីយ៉ាងដូច្នេះថា «នេះជាទិដ្ឋភាពជាក់ស្តែងនៃទំនាក់ទំនងនយោបាយទ្វេភាគី ដើម្បីបង្ហាញការគាំទ្រសម្រាប់អាមេនីដែលកំពុងឯកោ»

គួរបញ្ជាក់ថា មួយសប្តាហ៍ បន្ទាប់ពីអាស៊ៃបៃហ្សង់ កាន់កាប់តំបន់ពេញលេញលើតំបន់ Nagorno-Karabakh បានបង្ខំឲ្យមនុស្សជាង ១០០,០០០នាក់ភៀសខ្លួន។ បារាំង និងសម្ព័ន្ធមិត្តលោកខាងលិចមានការភ័យខ្លាចថា អាមេនី និងរដ្ឋាភិបាលដែលមានស្រាប់របស់ខ្លួន អាចសម្រេចចិត្តធ្វើអ្វីមួយ ក្រោយសម្ព័ន្ធមិត្តយោធាប្រវត្តិសាស្ត្ររបស់ខ្លួន គឺរុស្ស៉ី ហាក់មិនអើពើសោះក្នុងរយៈពេលចុងក្រោយនេះ៕

រូបភាពពី AFP