(ប៉េកាំង)៖ ពិធីដាក់កន្ត្រកផ្កាដើម្បីរំលឹកវិញ្ញាណក្ខន្ធវីរជនរបស់ប្រជាជនចិន នៅទិវារំលឹកវីរជនចិនបានប្រារព្ធឡើងយ៉ាងអធិកអធម នៅព្រឹកថ្ងៃទី ៣០ ខែកញ្ញានេះនៅទីលាន Tian’anmen ក្នុងទីក្រុងប៉េកាំង ក្រោមការចូលរួមរបស់ថ្នាក់ដឹកនាំបក្សនិងរដ្ឋចិន មានលោកXi Jinping លោក Li Qiang លោក Zhao Leji លោក Wang Huning លោក Cai Qi លោក Ding Xuexiang លោក Li Xi លោក Han Zheng ជាដើម ។

ទាំងអស់គ្នាបានឈរស្ងៀមដើម្បីគោរពវិញ្ញាណក្ខន្ធទុក្ករបុគ្គល ដែលបានពលីជីវិតយ៉ាងអង់អាចក្លាហានក្នុងការរំដោះប្រជាជនចិន និងការកសាងសាធារណរដ្ឋចិន។ ថ្ងៃទី ៣០ ខែកញ្ញា គឺជា "ទិវារំលឹកវីរជន" លើកទី១០របស់ប្រទេសចិន៕

អត្ថបទ និងរូបភាពដោយ វិទ្យុមិត្តភាពកម្ពុជាចិន