(ម៉ិកស៉ីកូ)៖ ក្រុមអាជ្ញាធរបាននិយាយថា ដំបូលព្រះវិហារមួយបានបាក់រលំ អំឡុងពិធីជួបជុំដ៏ធំកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ នៅក្នុងទីក្រុងភាគខាងជើងរបស់ប្រទេសម៉ិកស៉ិក ដោយសម្លាប់មនុស្សចំនួន ១០នាក់និងជាង ៦០នាក់របួសនាក់ ខណៈក្រុមអ្នកសង្គ្រោះកំពុងស្វែងមនុស្សប៉ុន្មាននាក់ផ្សេងទៀត ដែលគេជឿជាក់ថានៅជាប់ក្រោមគំនរបាក់បែក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២ ខែតុលា ឆ្នាំ២០២៣។
ក្រុមសង្គ្រោះមកពីកាកបាទក្រហម បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថាមនុស្សចំនួន ៨០នាក់បានជួបជុំគ្នានៅឯសហគមន៍កាតូលិក សាន់តាគ្រូស (Santa Cruz) ក្នុងទីក្រុងស៉ីដាដ ម៉ាដេរ៉ូ (Ciudad Madero) ជាទីក្រុងឆ្នេរសមុទ្រក្បែរកំពង់ផែតាំពីកូ (Tampico) មុនពេលមានហេតុការណ៍បាក់រលំនេះ។ មនុស្សចំនួន ៦០បានរងរបួសក្នុងនោះ ២៣នាក់កំពុងស្ថិតក្រោមការសង្រ្គោះ។
គួរបញ្ជាក់ថា ក្រោយពេលកើតហេតុភ្លាមៗ រថយន្តពេទ្យ ប៉ូលិស ទាហាន និងក្រុមជួយសង្រ្គោះ បានរួសរាន់ទៅកាន់កន្លែងកើតហេតុ រួមជាមួយប្រជាជនជាច្រើន ដែលតាមស្វែងរកសមាជិកគ្រួសាររបស់ពួកគេ ដែលមានវត្តមាននៅក្នុងព្រះវិហារ៕