(វែលីងតោន)៖ នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោក Chris Hipkins បានធ្វើតេស្តវិជ្ជមានកូវីដ១៩ ដែលនេះនឹងតម្រូវឱ្យលោកត្រូវធ្វើការពីចម្ងាយ អំឡុងធ្វើ ចត្តាឡីស័ក ខណៈសល់តែជាង ២សប្ដាហ៍ទៀតប៉ុណ្ណោះ ការបោះឆ្នោតសកលនឹងចូលមកដល់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bloomberg នៅថ្ងៃអាទិត្យ ទី១ ខែតុលា ឆ្នាំ២០២៣។

តាមការឱ្យដឹងពីសេចក្ដីថ្លែងការណ៍មួយរបស់ការិយាល័យនាយករដ្ឋមន្ត្រីនូវែលសេឡង់ លោក Chris Hipkins មានអាការៈផ្ដាសាយ តាំងតែពីថ្ងៃសៅរ៍ ទី៣០ ខែកញ្ញា ហើយលោកនឹងត្រូវធ្វើចត្តាឡីស័ករយៈពេល ៥ថ្ងៃ ឬរហូតដល់ធ្វើតេស្ដចេញលទ្ធផលអវិជ្ជមាន។ សេចក្ដីថ្លែងការណ៍នេះដដែល បានគូសបញ្ជាក់ដូច្នេះ ថា «លោក Chris Hipkins នឹងបន្តធ្វើការពីចម្ងាយតាមរយៈកម្មវិធី zoom»

គួរបញ្ជាក់ថា ការធ្វើតេស្ដវិជ្ជមានកូវីដ១៩ នឹងធ្វើឱ្យលោក Hipkins ខកខានក្នុងការចូលរួមធ្វើយុទ្ធនាការបោះឆ្នោត នៅមុនការបោះឆ្នោតសកល ដែលនឹងត្រូវ ប្រពឹត្តទៅនៅថ្ងៃទី១៤ ខែតុលានេះ៕

">

រូបភាពពី AFP