(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២៣នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ក្នុងឱកាសចុះចេញពីតំណែង មេទ័ពកំពូលអាមេរិកឆ្លៀតឌឺដងដោយប្រយោលដាក់លោក ដូណាល់ ត្រាំ ថាជាបុគ្គលចង់ធ្វើខ្លួនដូចជនផ្តាច់ការ

២៖ ប្រមុខអង្គការណាតូ ជឿជាក់ថាប៉ូឡូញនិងស្លូវ៉ាគី នឹងនៅតែបន្តគាំទ្រអ៊ុយក្រែន ក្រោយការបោះឆ្នោត

៣៖ រូម៉ានីថាមានសញ្ញានៃការបំពានដែនអាកាសជាថ្មីទៀត អំឡុងការវាយប្រហារដោយយន្តហោះដ្រូនរុស្ស៉ីលើអ៊ុយក្រែន

៤៖ សហរដ្ឋអាមេរិក៖ ទីក្រុង New York រងការជន់លិចធ្ងន់ធ្ងរ ដោយសារតែភ្លៀងធ្លាក់ខ្លាំង

៥៖ អ៉ីតាលីថា អាមេនីកំពុងស្វែងរកជំនួយពី EU សម្រាប់ជនភៀសខ្លួនមកពីតំបន់ Nagorno-Karabakh

៦៖ បុរសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសនៅប្រទេសអូស្រ្តាលី ក្រោយទូកប៉ះទង្គិចជាមួយត្រីបាឡែន