(ប៉េកាំង)៖ កាលពីថ្ងៃទី ២៦ ខែកញ្ញា តាមម៉ោងក្នុងតំបន់ ពិព័រណ៍ពិសេសនៅប្រទេសប៉េរូនៃពិព័រណ៍ចល័ត ជុំវិញពិភពលោកក្រោមប្រធានបទ"អ្វីជាអរិយធម៌" របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានប្រារព្ធធ្វើពិធី ចាប់ដំណើរការនៅសារមន្ទីរជាតិប្រវត្តិសាស្រ្តនរវិទ្យា និងបុរាណវិទ្យានៃប្រទេសប៉េរូក្នុងរដ្ឋធានីលីម៉ា ប្រទេសប៉េរូ។ ឥស្សរជនជាង ១០០នាក់ រួមមានមន្ត្រីរដ្ឋាភិបាលប៉េរូ តំណាងស្ថានទូតចិនប្រចាំប្រទេសប៉េរូ អ្នកទទួលខុសត្រូវនៃប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗ ក្នុងប្រទេសប៉េរូ និងអ្នកជំនាញខាងបុរាណវិទ្យាជាដើម បានអញ្ជើញចូលរួមក្នុងពិធីនេះ។

ពិព័រណ៍លើកនេះសហការរៀបចំដោយទីស្នាក់ការអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនប្រចាំអាមេរិកឡាទីន CGTN (ស្ថានីយទូរទស្សន៍អន្តរជាតិចិន) ស្ថានទូតចិនប្រចាំប្រទេសប៉េរូ និងសារមន្ទីរជាតិប្រវត្តិសាស្រ្តនរវិទ្យានិងបុរាណវិទ្យានៃប្រទេសប៉េរូ។ ពិព័រណ៍ពិសេសនេះបានចាប់ផ្តើមនៅថ្ងៃទី ២៦ ខែកញ្ញា ហើយនឹងបន្តរហូតដល់ថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២៣។ ពិព័រណ៍នឹងធ្វើសកម្មភាពនៅតំបន់ហុងកុង និងម៉ាកាវនៃប្រទេសចិន ក៏ដូចជាប្រទេសអង់គ្លេស និងអេហ្ស៊ីបជាបន្តបន្ទាប់។

លោក Shen Haixiong អនុរដ្ឋមន្រ្តីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានលើកឡើងថា ពិព័រណ៍ចល័តជុំវិញពិភពលោកក្រោមប្រធានបទ "អ្វីជាអរិយធម៌" ដែលគ្រោងផែនការនិងរៀបចំដោយ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន គឺជាការរុករកខាងវប្បធម៌ប្រពៃណីម្តងទៀតរបស់យើង។ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន នឹងបន្តបំពេញបេសកកម្មជាប្រព័ន្ធ ផ្សព្វផ្សាយដែលប្រកបដោយភាពច្នៃប្រឌិត នូវអរិយធម៌ចិន ពង្រឹងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនលើផ្ទៃអន្តរជាតិ ជំរុញកិច្ចសន្ទនាផ្នែកអរិយធម៌សកល រួមចំណែកជាតម្រិះប្រាជ្ញានិងកម្លាំង ដើម្បីជំរុញការយល់ដឹងពីគ្នានិងការរាប់អានគ្នា រវាងប្រជាជននៃបញ្ហាប្រទេស ក៏ដូចជាជំរុញការកសាងសហគមន៍រួមវាសនា របស់មនុស្សជាតិផងដែរ៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន