(ប៉េកាំង)៖ ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុនីស្ត ចិនបានធ្វើកិច្ចប្រជុំពិភាក្សាលើកទី៨ស្តីពីបទបញ្ញត្តិ នៃអង្គការពាណិជ្ជកម្ម ពិភពលោកនិងកំណែទម្រង់នៃអង្គការពាណិជ្ជកម្មពិភពលោក នារសៀលថ្ងៃទី២៧ខែកញ្ញា ។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ដែលធ្វើជាអធិបតីនៃកិច្ចប្រជុំលើកនេះបានគូសបញ្ជាក់ថា អង្គការពាណិជ្ជកម្មពិភពលោកគឺជាសសរទ្រូងដ៏សំខាន់នៃពហុភាគីនិយម ក៏ដូចជាវេទិកាដ៏សំខាន់នៃអភិបាលកិច្ចសេដ្ឋកិច្ចសកល។

ការធ្វើកំណែទម្រង់ចំពោះអង្គការពាណិជ្ជកម្មពិភពលោកគឺជាគំនិតឯកភាពរួមជាទូទៅ ។ យើងត្រូវតែឈរលើមូលដ្ឋាន ដែលគ្រោងផែនការទូទៅ តាមស្ថានការណ៍ជាតិនិងអន្តរជាតិឱ្យកាន់តែល្អ គ្រោងផែនការទូទៅតាមការអភិវឌ្ឍនិងសន្តិសុខឱ្យកាន់តែល្អ ស្វែងយល់ដោយស៊ីជម្រៅនូវសារៈសំខាន់ និងភាពបន្ទាន់នៃការចូលរួមកំណែទម្រង់ នៃអង្គការពាណិជ្ជកម្មពិភពលោក ចូលរួមកំណែទម្រង់នៃអង្គការពាណិជ្ជកម្មពិភពលោក និងការកែសម្រួលបទបញ្ញាត្តិផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិ ដោយមានទំនួលខុសត្រូវនិងស្មារតីច្នៃប្រឌិតកាន់តែសកម្ម ដើម្បីជំរុញកំណែទម្រង់ឱ្យស៊ីជម្រៅនិងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ តាមរយៈការបើកទូលាយចំពោះបរទេសក្នុងកម្រិតខ្ពស់៕

អត្ថបទដោយវិទ្យុមិត្តភាពកម្ពុជាចិន