(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី២៩ ខែកញ្ញា ឆ្នាំ២០២៣នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ សេចក្ដីថ្លែងការណ៍អាមេរិក ក្រោយលោក Blinken ជួបសមភាគីឥណ្ឌា មិនបានលើកឡើងពីឃាតកម្មលើមេដឹកនាំផ្ដាច់ខ្លួន Sikh នៅកាណាដានោះទេ

២៖ សហរដ្ឋអាមេរិក សរសើរហ្វីលីពីនដែលក្លាហានដករបំាងបណ្ដែតទឹក របស់ចិន ក្នុងសមុទ្រចិនខាងត្បូង

៣៖ UN: ជនភៀសខ្លួនច្រើនជាង ២,៥០០នាក់ ស្លាប់ ឬបាត់ខ្លួន នៅសមុទ្រមេឌីទែរ៉ាណេ ក្នុងឆ្នាំ២០២៣

៤៖ សហរដ្ឋអាមេរិក ប្រកាសផ្ដល់រង្វាន់ ៥លានដុល្លារ ក្នុងការតាមប្រមាញ់ឃាតករសម្លាប់បេក្ខជនប្រធានាធិបតីអេក្វាទ័រ

៥៖ នាយករដ្ឋមន្រ្តីស៊ុយអែតស្វែងរកជំនួយពីយោធា ក្រោយប្រទេសរងការវាយប្រហារជាបន្តបន្ទាប់ ដោយក្រុមឧក្រិដ្ឋជន

៦៖ រុស្ស៉ីនឹងបង្កើនការចំណាយលើ វិស័យការពារជាតិជិត៧០ភាគរយ នៅឆ្នាំ២០២៤