(ប៉េកាំង)៖ នៅវេលាម៉ោង៨ យប់ថ្ងៃទី ២៩ ខែកញ្ញា កម្មវិធី "រាត្រីសមោសរអបអរថ្ងៃបុណ្យសែនព្រះខែឆ្នាំ២០២៣ នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន" នឹងចាក់ផ្សាយចំពោះទស្សនិកជនជុំវិញពិភពលោក ហើយតារាងកម្មវិធីនៃរាត្រីសមោសរត្រូវបានចេញផ្សាយជាផ្លូវការ។

សូមបញ្ជាក់ថា កម្មវិធីរាត្រីសមោសរនេះចែកជាបីផ្នែក ដែលប្រកបដោយសោភ័ណភាពនិងភាពអណ្តែតអណ្តូង ក្នុងបរិយាកាសដ៏កក់ក្តៅ បង្ហាញពីការនឹករលឹកក្រុមគ្រួសារ និងសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះមាតុប្រទេស ជាមួយជនជាតិចិននៅជុំវិញពិភពលោក។
កម្មវិធីរាត្រីសមោសរឆ្នាំនេះត្រូវបានធ្វើឡើង តាមទម្រង់សិល្បៈច្រើនបែបយ៉ាង ដើម្បីនាំទស្សនិកជនទាំងអស់ទៅស្វែងរក ការចងចាំផ្នែកវប្បធម៌ និងមនោសញ្ចេតនាជាមួយគ្នា។ នៅម៉ោង ៨ យប់នេះ សូមជួបគ្នានៅក្នុងកម្មវិធីរាត្រីសមោសរ អបអរថ្ងៃបុណ្យសែនព្រះខែ ដើម្បីរីករាយជាមួយគ្នាក្នុងថ្ងៃបុណ្យដ៏ល្អមួយនេះ!

ដោយវិទ្យុមិ្តភាពកម្ពុជាចិន