(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ​កូរ៉េខាងជើង បញ្ចូលឋានៈប្រទេសរបស់ខ្លួន ជាមហាអំណាចអាវុធនុយក្លេអ៊ែរ ក្នុងរដ្ឋធម្មនុញ្ញ

២៖ អ៊ុយក្រែន អះអាងថាទាហានស៊ីឈ្នួល Wagner រាប់រយនាក់ ត្រឡប់ទៅប្រយុទ្ធនៅសមរភូមិ ឡើងវិញ

៣៖ មេដឹកនាំសូឡូម៉ុន ថាមិនទៅចូលរួមកិច្ចប្រជុំរៀបចំដោយអាមេរិក គឺដោយសារមិនចង់ស្ដាប់ការស្ដីប្រដៅ

៤៖ សាធារណរដ្ឋឆែក មានផែនការទិញយន្តហោះចម្បាំងអាមេរិក F-35 ចំនួន ២៤គ្រឿង

៥៖ តៃវ៉ាន់បញ្ចេញនាវាមុជទឹកដំបូងដែលផលិតក្នុងស្រុកផ្ទាល់ ដើម្បីពង្រឹងសមត្ថភាពការពារខ្លួន

៦៖ ចិនចាប់ផ្តើមដំណើរការ ខ្សែរថភ្លើងល្បឿនលឿនដំបូងដែលរត់ឆ្លងសមុទ្រ នៅក្បែរច្រកសមុទ្រតៃវ៉ាន់