(ប៉េកាំង)៖ ក្នុងឱកាសគម្រប់ខួប ១០ ឆ្នាំនៃគោលគំនិតរបស់លោក Xi Jinping ក្នុងការកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ នៅព្រឹកថ្ងៃទី២៦ខែកញ្ញា ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បានដាក់ចេញសៀវភៅសស្តីពី «ពួតដៃគ្នាដើម្បីកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ៖ គំនិតផ្តួចផ្តើមនិងប្រតិបត្តិការរបស់ប្រទេសចិន» ដោយបានលើកឡើងថា សហគមន៍រួមវាសនានៃមនុស្សជាតិបានឆ្លើយសំណួរដែលថា "តើមនុស្សជាតិនឹងទៅណា?" ដែលជាសំណួរនៃពិភពលោក សំណួរនៃប្រវត្តិសាស្រ្តនិងសំណួរនៃយុគសម័យ ដើម្បីបំភ្លឺផ្លូវឆ្ពោះទៅមុខសម្រាប់ពិភពលោកដែលកំពុងស្វែងរកយ៉ាងវិលវល់ ហើយបានផ្តល់ផែនការចិនសម្រាប់ប្រទេសនានាសហការរួមគ្នា ក្នុងការការពារមាតុភូមិនិងចែករំលែកអនាគតដ៏ល្អប្រសើរ ដែលមានភាពរុងរឿង។

តើសហគមន៍រួមវាសនានៃមនុស្សជាតិជាអ្វី?

ការកសាងសហគមន៍រួមវាសនានៃមនុស្សជាតិមានន័យថា ប្រទេសដែលមានប្រព័ន្ធសង្គមខុសគ្នា មនោគមវិជ្ជាខុសគ្នា ប្រវត្តិនិងវប្បធម៌ខុសគ្នានិងកម្រិតនៃការអភិវឌ្ឍខុសគ្នា មានផលប្រយោជន៍រួម សិទ្ធិរួមនិងទំនួលខុសត្រូវរួមគ្នាក្នុងកិច្ចការអន្តរជាតិ។ តាំងពីសហគមន៍រួមវាសនានៃមនុស្សជាតិត្រូវបានលើកឡើង ១០ ឆ្នាំមក លោក Xi Jinping បានបន្តពង្រឹងនិងពង្រីកអត្ថន័យទ្រឹស្តីនៃគំនិតនេះ។

តើធ្វើដូចម្តេច ដើម្បីកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ?

សៀវភៅសបានណែនាំគំនិតផ្តួចផ្តើម និងសកម្មភាពរបស់ប្រទេសចិនក្នុងការជំរុញកសាងសហគមន៍រួមវាសនា នៃមនុស្សជាតិពីបួនចំណុច៖ ការជំរុញការកសាងរួមគ្នាប្រកបដោយគុណភាពខ្ពស់នៃ "ខ្សែក្រវាត់និងផ្លូវ" ការអនុវត្ត"គំនិតផ្តួចផ្តើមជាសកលធំៗចំនួនបី" ធ្វើសកម្មភាពរួមគ្នា ជាមួយប្រទេសនិងតំបន់កាន់តែច្រើនឡើង ដើម្បីបញ្ចូលកម្លាំងចលករយ៉ាងខ្លាំងក្លាទៅក្នុង កិច្ចសហប្រតិបត្តិការអន្តរជាតិលើគ្រប់វិស័យ។

សៀវភៅសបានលើកឡើងថា ការកសាងរួមគ្នានៃគំនិតផ្តួចផ្តើម "ខ្សែក្រវាត់និងផ្លូវ" គឺជាការអនុវត្តដ៏រស់រវើក នៃការកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ ជាផលិតផលសាធារណៈអន្តរជាតិនិងវេទិកាសហប្រតិបត្តិការអន្តរជាតិ ដ៏ពេញនិយមដែលផ្តល់ដោយប្រទេសចិនទៅកាន់ពិភពលោក ។ គិតត្រឹមខែកក្កដា ឆ្នាំ ២០២៣ ជាង ៣ ភាគ ៤ នៃបណ្តាប្រទេសនៅលើពិភពលោកនិងជាង ៣០ នៃអង្គការអន្តរជាតិបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការ ។ ប្រទេសចិនបានរៀបចំវេទិកាកិច្ចសហប្រតិបត្តិការអន្តរជាតិ "ខ្សែក្រវាត់និងផ្លូវ" លើកទី ១ និងទី ២ ដោយជោគជ័យក្នុងឆ្នាំ ២០១៧ និង ២០១៩ ដោយឡែកពីគ្នា ហើយនឹងធ្វើជាម្ចាស់ផ្ទះនៃវេទិកាកំពូលលើកទី ៣ នៅឆ្នាំ ២០២៣ នេះ ដើម្បីប្រមូលផ្តុំនូវភាពស៊ីសង្វាក់គ្នាដ៏អស្ចារ្យបំផុត ដើម្បីរួមគ្នាជំរុញការកសាង ប្រកបដោយគុណភាពខ្ពស់នៃ "ខ្សែក្រវាត់និងផ្លូវ"។

តើពួតដៃរួមគ្នាកសាងសហគមន៍រួមវាសនានៃមនុស្សជាតិមានសារៈសំខាន់អ្វីខ្លះ?

តាមទស្សនៈនៃជោគវាសនារួម ពិភពលោកមានភាពទូលំទូលាយ ដោយមានឱកាសសម្រាប់កិច្ចសហប្រតិបត្តិការគ្រប់ទីកន្លែង ។ ការកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ គឺជាចក្ខុវិស័យដ៏ស្រស់បំព្រងនិងជាដំណើរការប្រវត្តិសាស្ត្រ ដែលទាមទារឱ្យមនុស្សគ្រប់ជំនាន់បន្តខិតខំប្រឹងប្រែងទើបអាចសម្រេចបាន ។ សំណើរនិងការអនុវត្តនៃគោលគំនិត នៃសហគមន៍រួមវាសនានៃមនុស្សជាតិ បានប្រមូលផ្តុំមតិឯកភាពរួមនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ ។ ក្រឡេកមើលទៅអនាគត គោលគំនិតនេះប្រាកដជានឹងបើកនូវចក្ខុវិស័យដ៏ស្រស់ស្អាតសម្រាប់ការអភិវឌ្ឍរួម សន្តិភាពនិងស្ថិរភាពយូរអង្វែង និងវិបុលភាពសម្រាប់សង្គមមនុស្សជាតិ៕

អត្ថបទដោយវិទ្យុមិត្តភាពកម្ពុជាចិន