(បាគូ)៖ ជនជាតិអាមេនីរាប់ម៉ឺននាក់ បានប្រញាប់ប្រញាល់ភៀសខ្លួនចេញពីតំបន់ពីណាហ្កណួ-ខារាបាកហ៍ (Nagorno-Karabakh) នៅថ្ងៃពុធនេះ បន្ទាប់ពីប្រតិបត្តិការយោធារបស់អាស៊ៃបៃហ្សង់ បានមកកំណត់ឡើងវិញនូវស្ថាភាពអតីតដែនដីសូវៀតក្នុងតំបន់ខាងត្បូង (Caucasus) មួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០២៣។
មកទល់នឹងពេលនេះ ជនជាតិអាមេនីច្រើនជាង ៤២,៥០០នាក់ក្នុងចំណោម ១២០,០០០នាក់នៃតំបន់ Karabakh ដែលអន្តរជាតិទទួលស្គាល់ថា ជាផ្នែកនៃទឹកដីរបស់អាស៊ៃបៃហ្សង់ បានធ្វើដំណើរទៅដល់ប្រទេសអាមេនី ជាប្រទេសមានប្រជាជនប្រហែល ២.៨លាននាក់។ ចរាចរណ៍តាមផ្លូវ ភ្នំហ៊ែពីន (hairpin) ចេញពីតំបន់ Karabakh ឆ្ពោះទៅអាមេនីត្រូវកកស្ទះ។ មនុស្សជាច្រើនបានសម្រាកក្នុងរថយន្ត ឬដើររកអុសដើម្បីដុតកំដៅនៅតាមផ្លូវ។
ប្រធានាធិបតីអាស៊ៃបៃហ្សង់ លោក អ៉ីហ៉ាំ អាលីយេវ (Ilham Aliyev) បាននិយាយថា សិទ្ធិរបស់ជនជាតិអាមេនីត្រូវបានគោរព ប៉ុន្តែវិធីសាស្រ្ត «កណ្តាប់ដៃដែក» នឹងជួយលុបបាត់គំនិតចង់បានឯករាជ្យភាពរបស់ជនជាតិភាគតិចនៅទីនោះ ហើយថាប្រែក្លាយតំបន់នេះឲ្យទៅជា «ឋានសួគ៌»។
គួរបញ្ជាក់ថា ជ័យជម្នះយោធារបស់អាស៊ៃបៃហ្សង់លើតំបន់ព័ទ្ធជុំវិញ ដែលពីមុនហួសពីការគ្រប់គ្រងរបស់ទីក្រុងបាគូ បានបង្កឲ្យមានភាពចលនាផ្លាស់ទីប្រជាជនដ៏ធំបំផុតមួយ នៅតំបន់ South Caucasus ចាប់តាំងពីការដួលរលំ នៃអតីតសហភាពសូវៀត៕
រូបភាពពី AFP