(ប៉េកាំង)៖ កាលពីពេលថ្មីៗនេះ លោក Xi Jinping មេដឹកនាំចិនបានចុះត្រួតពិនិត្យការងារនៅខេត្តចឺជាំង ដែលត្រូវបានគេហៅថា "អ្នកឈានមុខគេក្នុងការធ្វើទំនើបកម្មតាមបែបផែនចិន” ដែលបានតម្រង់ទិសដៅសម្រាប់ខេត្តចឺជាំងក្នុងការធ្វើយ៉ាងណា ដើម្បីពន្លឿនការធ្វើទំនើបកម្មតាមបែបផែនចិនឱ្យឈានមុខគេ។

ក្នុងទស្សវត្សរ៍ឆ្នាំ១៩៧០-១៩៨០ ខេត្តចឺជាំងបានបំបែកប្រព័ន្ធសេដ្ឋកិច្ចផែនការរបស់ប្រទេសចិន ហើយក្លាយជាអ្នកត្រួសត្រាយនៃសេដ្ឋកិច្ចទីផ្សារ ដែលបានបង្កើតអច្ឆរិយៈសេដ្ឋកិច្ចដែលគួរឱ្យស្ងប់ស្ងែង។ ក្នុងរយៈពេលជាង១០ឆ្នាំចុងក្រោយនេះ វិធីសាស្ត្រអភិវឌ្ឍន៍នៃខេត្តចឺជាំងបានប្តូរពីបែប ពង្រីកខាងចំនួនទៅបែបផ្តោតលើគុណភាពនិងប្រសិទ្ធភាព សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបែបបើកទូលាយនិងសេដ្ឋកិច្ចបៃតង នៃខេត្តចឺជាំងបានខ្ពស់ជាងទូទាំងប្រទេស និងជាប់ចំណាត់ថ្នាក់លេខមួយនៅភាគខាងកើតនៃប្រទេសចិន ដែលបានសម្រេចបាននូវការប្តូរពីកម្លាំងចលករចាស់ទៅកម្លាំងចលករថ្មី។

អាចនិយាយបានថាខេត្តចឺជាំងបានក្លាយជាអ្នកឈានមុខគេ នៃការធ្វើទំនើបកម្មតាមបែបផែនចិនតាមតាមផ្លូវរុករក ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់។ ក្នុងដំណើរចុះត្រួតពិនិត្យនៅខេត្តចឺជាំងរបស់លោក Xi Jinping លើកនេះ ចាប់ពីភូមិតូចដល់អគារពាណិជ្ជកម្មអន្តរជាតិ ចាប់ពីសាលដាក់តាំងបង្ហាញ បទធិសោធន៍ដល់សួនវប្បធម៌បេតិកភណ្ឌ លោក Xi Jinping បានធ្វើដំណើរទៅដល់ទីក្រុងចំនួនពីរនិងកន្លែងចុះត្រួតពិនិត្យចំនួនបួន។ ជម្រើសនៃកន្លែងទាំងនេះ និងសំណូមពរដែលលោកបានលើកឡើង បានបង្ហាញពីទិសដៅនិងវិធីសាស្ត្រនៃការកសាងកម្លាំងសន្ទុះ នៃការធ្វើទំនើបកម្មតាមបែបផែនចិន។

ការចាត់ទុកការជំរុញដោយនវានុវត្តន៍ជាកម្លាំងចលករដ៏សំខាន់នៃការអភិវឌ្ឍសេដ្ឋកិច្ច នេះគឺជាខ្លឹមសារស្នូលមួយ នៃគំនិតសេដ្ឋកិច្ចរបស់លោក Xi Jinping។ លោកប្រធានរដ្ឋ Xi បានលើកឡើងថា ខេត្តចឺជាំងត្រូវចាត់ទុកសេដ្ឋកិច្ចពិតជា មូលដ្ឋានគ្រឹះនៃប្រព័ន្ធឧស្សាហកម្មទំនើប ត្រូវពន្លឿនកសាងសមិទ្ធផលលើវិស័យបច្ចេកវិទ្យាឈានមុខគេ ជំរុញឱ្យឧស្សាហកម្មផលិតកម្មអភិវឌ្ឍតាមបែបទំនើបខ្ពស់ ឆ្លាតវៃនិងបៃតង ដើម្បីកសាងចង្កោមឧស្សាហកម្មងើបឡើងថ្មី ជាយុទ្ធសាស្រ្តនិងចង្កោមឧស្សាហកម្មឌីជីថល ដែលប្រកបដោយកម្លាំងប្រកួតប្រជែងអន្តរជាតិ។

ការអភិវឌ្ឍដោយទំនើបកម្មមិនអាចឃ្លាតឆ្ងាយ ពីការបើកទូលាយចំពោះក្រៅប្រទេសទេ។ ឆ្នាំ ២០២៣ ជាខួប ៤៥ឆ្នាំនៃកំណែទម្រង់និងបើកទូលាយរបស់ប្រទេសចិន។ ក្នុងនាមជាអ្នកឈានមុខគេក្នុងកំណែទម្រង់និងបើកទូលាយរបស់ចិន ខេត្តចឺជាំងឆ្លងតាមរយៈការបើកទូលាយបានបង្កើត ឱកាសអភិវឌ្ឍន៍សេដ្ឋកិច្ច។ តួយ៉ាងអគារពាណិជ្ជកម្មអន្តរជាតិអ៊ីវូ ដែលត្រូវបានគេដាក់នាមថាជា ទីផ្សារបោះដុំទំនិញកំប៉ិកកំប៉ុកដ៏ធំជាងគេជុំវិញពិភពលោក បានប្រមូលផ្តុំទំនិញជាង ២១០ ម៉ឺនប្រភេទ លក់ទៅកាន់ប្រទេសនិងតំបន់ចំនួនជាង ២៣០ ដែលជាបទដ្ឋានសម្រាប់វាយតម្លៃសេដ្ឋកិច្ចសកល។

ទីនេះក៏ជាកន្លែងប្រមូលផ្តុំសេដ្ឋកិច្ចឯកជនដែរ មានតូបលក់ទំនិញចំនួន ៧.៥ ម៉ឺន ដែលបានជំរុញការអភិវឌ្ឍនៃសហគ្រាសធុនមធ្យម តូចនិងមីក្រូចំនួន ២១០ ម៉ឺន បានបង្កើតឱកាសការងារដល់មនុស្សចំនួន ៣២ លាននាក់។ លើកនេះ លោក Xi Jinping ជ្រើសរើសយកអគារពាណិជ្ជកម្មអន្តរជាតិអ៊ីវូជាកន្លែងត្រួតពិនិត្យ បានបញ្ចេញសញ្ញាជាវិជ្ជមាន ដែលការបើកទូលាយប្រកបដោយកម្រិតខ្ពស់ និងសេដ្ឋកិច្ចប្រជាជននឹងដើរតួនាទីសំខាន់ ក្នុងការកសាងទំនើបកម្មតាមបែបផែនចិន។
ការធ្វើទំនើបកម្មជាចំណែកដ៏សំខាន់មួយ នៃការធ្វើទំនើបកម្មតាមបែបផែនចិន។ ក្នុងដំណើរត្រួតពិនិត្យលើកនេះ លោក Xi Jinping បានទៅដល់ភូមិតូចដ៏ឆ្ងាយដាច់ស្រយាលមួយ គឺភូមិលីជូ។ ២០ ឆ្នាំកន្លងមក ទីជនបទខេត្តចឺជាំងក្នុងនោះរួមមានភូមិលីជូផង បានកើតមានការផ្លាស់ប្តូរយ៉ាងខ្លាំង។ ជារៀងរាល់ឆ្នាំភូមិលីជូទទួលភ្ញៀវទេសចរចំនួនជាង ២ សែននាក់ ប្រាក់ចំណូលដែលអាចប្រើប្រាស់បាន គិតជាមធ្យមក្នុងមនុស្សម្នាក់ៗឈានដល់ ៥.២ ម៉ឺនយាន់ប្រាក់ចិន។ លើកនេះ លោក Xi Jinping បានលើកឡើងសំណូមពរកាន់តែខ្ពស់ ដែលឱ្យខេត្តចឺជាំងធ្វើគំរូក្នុងការជំរុញវិបុលភាពរួម ចាត់ទុកការបង្រួមគម្លាតរវាងទីក្រុងនិងជនបទ គម្លាតរវាងតំបន់ និងគម្លាតខាងប្រាក់ចំណូលជាទិសដៅការងារដ៏សំខាន់។

ក្នុងគំនិតអភិបាលកិច្ចជាតិរបស់លោក Xi Jinping ការជំរុញធ្វើទំនើបកម្មចំពោះប្រព័ន្ធអភិបាលកិច្ច និងសមត្ថភាពអភិបាលកិច្ចជាខ្លឹមសារឆ្នៃប្រឌិតថ្មីមួយ។ ក្នុងដំណើរត្រួតពិនិត្យរបស់លោក Xi Jinping លើកនេះ សាលដាក់តាំងបង្ហាញ"បទពិសោធន៍ហ្វឹងឆៀវ" បានទាក់ទាញក្រសែភ្នែករបស់អ្នកផងទាំងពួង។ "បទពិសោធន៍ហ្វឹងឆៀវ" ដែលមានប្រវត្តិសាស្រ្ត ៦០ ឆ្នាំបានបង្ហាញពីស្មារតីអភិបាលកិច្ចរបស់ប្រទេសចិន ក្នុងការគ្រប់គ្រងសង្គមមូលដ្ឋានបំផុត ដែលគោរពមហាជនយ៉ាងពេញលេញ និងចាត់ទុកមហាជនជាប្រភពប្រាជ្ញានិងកម្លាំង។ លោក Xi Jinping បានរំពឹងថាខេត្តចឺជាំងនឹងអាចបង្កើតបទពិសោធន៍ កាន់តែច្រើនលើការជំរុញការធ្វើទំនើបកម្មប្រព័ន្ធអភិបាលកិច្ច និងសមត្ថភាពអភិបាលកិច្ច។

ខេត្តចឺជាំងជាខេត្តរបស់ចិនដែលបានផ្សារភ្ជាប់អរិយធម៌សម័យបុរាណ និងអរិធម៌សម័យទំនើបយ៉ាងល្អឥតខ្ចោះ។ នៅទីនេះមានវិកិណ្ណដ្ឋានក្រុងបុរាណលាំងជូ ដែជាតំបន់ដ៏ពិសិដ្ឋដែលបញ្ជាក់ពីប្រវត្តិសាស្ត្រអរិយធម៌ចិន។ លើកនេះលោកXi Jinpingធ្វើដំណើរទៅកាន់សួនវប្បធម៌ជាតិព្រែកជីក ដើម្បីត្រួតពិនិត្យការងារបានបង្ហាញពីបំណងជ្រាលជ្រៅ គឺលោកបានលើកឡើងនូវបេសកកម្មវប្បធម៌ ដល់ខេត្តចឺជាំង ពោលគឺជំរុញការផ្លាស់ប្តូរបែបនវានុវត្តន៍ និងការអភិវឌ្ឍបែបនវានុវត្តន៍នៃវប្បមធ៌ប្រពៃណីល្អៗ ដើម្បីអភិវឌ្ឍទម្រង់ទំនើបនៃអរិយធម៌ចិនជាបន្តបន្ទាប់៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន