(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០២៣នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ បារាំង ប្រកាសដកឯកអគ្គរដ្ឋទូត និងកងទ័ពចេញពីប្រទេសនីហ្សេ ក្រោយរដ្ឋប្រហារ

២៖ ជនជាតិអាមេនី ចាប់ផ្ដើមសម្រុកចាកចេញពីតំបន់ Nagorno-Karabakh ឆ្ពោះទៅកាន់អាមេនី

៣៖ សហរដ្ឋអាមេរិក នឹងបើកស្ថានទូត នៅក្នុងប្រទេសដែនកោះ Cook Islands និង Niue

៤៖ យោធាអ៊ុយក្រែនអះអាងថា ការវាយប្រហារមីស៉ីលនិងដ្រូនរបស់រុស្ស៉ី លើកំពង់ផែ Odesa បង្កឱ្យមានការខូចខាតធ្ងន់

៥៖ ផ្ទះអគ្គស្នងការរងនគរបាលជាតិនៃប្រទេសថៃ ត្រូវបានឆែកឆេរក្នុងប្រតិបត្តិការទ្រង់ទ្រាយធំ ពាក់ព័ន្ធបណ្តាញល្បែងស៉ីសងតាមអនឡាញ

៦៖ ចិនអះអាងថា ខ្លួនចាត់វិធានការចាំបាច់ស្របតាមច្បាប់ ដើម្បីរារាំងនិងបណ្តេញទូកហ្វីលីពីន នៅសមុទ្រចិនខាងត្បូងដែលមានបញ្ហាវិវាទ