(ប៉េកាំង)៖ យប់ថ្ងៃទី២៣ខែកញ្ញា ការប្រកួតកីឡាអាស៊ីលើកទី១៩ បានបើកធ្វើជាផ្លូវការនៅក្រុង Hangzhou ខេត្ត Zhejiang ប្រទេសចិន ។ ក្នុងពិធីបើកការប្រកួត ក្នុងនាមជាកត្តាស្នូល ទឹកបានលេចចេញជាញឹកញាប់ក្នុងទិដ្ឋភាពគ្រប់បែបយ៉ាង ដែលមានន័យថា ចិនបានរួមបញ្ចូលគ្នាជាមួយអាស៊ីនិងពិភពលោកក្នុងយុគសម័យថ្មី ពោលគឺនឹងរីកចម្រើនទៅមុខដូចរលក ។

នេះគឺលើកទីបីហើយដែលប្រទេសចិនបានរៀបចំការប្រកួតកីឡាអាស៊ី បន្ទាប់ពីការប្រកួតកីឡាអាស៊ីក្រុងប៉េកាំងនៅឆ្នាំ១៩៩០ និងការប្រកួតកីឡាអាស៊ីក្រុង Guangzhou នៅឆ្នាំ២០១០ ។ អត្តពលិកសរុបលើសពី១ម៉ឺន២ពាន់នាក់ ដែលមកពីរដ្ឋសមាជិកទាំងអស់ចំនួន៤៥ នៃក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី បានសុំចុះឈ្មោះចូលរួមការប្រកួតលើកនេះ ដែលបានរៀបចំប្រភេទកីឡាចំនួន៤០ប្រភេទ ដែលគ្របដណ្តប់តំបន់អាស៊ីទាំងមូល និងផ្សព្វផ្សាយវប្បធម៌កីឡាអាស៊ីយ៉ាងទូលំទូលាយ ។ការប្រកួតកីឡាលើកនេះ “មានទ្រង់ទ្រាយធំបំផុត វិញ្ញាសាច្រើនបំផុតនិងវិស័យគ្របដណ្តប់ធំទូលាយបំផុត” ដែលបានបង្ហាញឱ្យឃើញនូវកម្លាំងឥទ្ធិពលដ៏ខ្លាំងក្លារបស់ចិន ក៏ដូចជាក្តីរំពឹងទុកយ៉ាងកក់ក្តៅនិងការគាំទ្រយ៉ាងមុតមាំ របស់ប្រជាជនអាស៊ីចំពោះការប្រកួតកីឡាអាស៊ីក្រុង Hangzhou។

ក្នុងនាមជាការប្រកួតកីឡាដែលមានកម្រិតខ្ពស់បំផុតនៅអាស៊ី ការប្រកួតកីឡាអាស៊ីបានផ្ទុកនូវបំណងប្រាថ្នាដ៏ល្អបវរ របស់ប្រជាជនអាស៊ីចំពោះសន្តិភាព សាមគ្គីភាពនិងភាពបរិយាប័ន្ន ។ ជំរុញសន្តិភាពតាមរយៈកីឡា ជំរុញសាមគ្គីភាពតាមរយៈកីឡា ក៏ដូចជាជំរុញភាពបរិយាប័ន្នតាមរយៈកីឡា។ ខណៈពេលថ្លែងសុន្ទរកថាក្នុងពិធីបដិសណ្ឋារកិច្ចទទួលស្វាគមន៍ នៃពិធីបើកការប្រកួតកីឡាអាស៊ីក្រុង Hangzhou កាលពីថ្ងៃទី២៣ខែកញ្ញា លោក Xi Jinping ប្រធានរដ្ឋចិនបានបង្ហាញពីក្តីប្រាថ្នាដូចខាងលើ ចំពោះការប្រកួតកីឡាអាស៊ីលើកនេះ។

ក្នុងរយៈពេលរាប់សិបឆ្នាំកន្លងទៅនេះ ដោយសារបានរក្សាស្ថិរភាពជាទូទៅ បានជាសេដ្ឋកិច្ចអាស៊ីបានកើនឡើងយ៉ាងឆាប់រហ័សជាបន្តបន្ទាប់ ដែលមានសមាមាត្រលើសពី៤០ភាគរយនៃសេដ្ឋកិច្ចពិភពលោក ។ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិបានប៉ាន់ប្រមាណថា អត្រារួមចំណែកនៃតំបន់អាស៊ីចំពោះកំណើនសេដ្ឋកិច្ចសកលក្នុងឆ្នាំ២០២៣ នឹងលើសពី៧០% ។ ក្នុងដំណើរការបង្កើត “អច្ឆរិយអាស៊ី” ការប្រកួតកីឡាអាស៊ីគឺជាសក្សី អ្នកចូលរួមនិងជាអ្នកជំរុញ ។ ប្រឈមមុខនឹងការដែលប្រទេសក្រៅតំបន់អាស៊ីមួយចំនួនតូច បានបង្កនិងធ្វើឱ្យផុយស្រួយនូវទំនាស់ ក៏ដូចជាបំផ្លាញសន្តិភាពនិងស្ថិរភាពក្នុងតំបន់អាស៊ី ដោយឈរលើមូលដ្ឋាននៃគំនិតសង្គ្រាមត្រជាក់ ប្រជាជនអាស៊ីរំពឹងទុកថា អាចឆ្លងតាមរយៈកីឡាដែលជាភាសាទូទៅរបស់មនុស្សជាតិនេះ ដើម្បីបញ្ចេញសំឡេងសន្តិភាព ទប់ទល់នឹងការបដិបក្ខជាក្រុម ក៏ដូចជាគាំពារភាពសុខសាន្តត្រានរបស់ស្រុកកំណើត។

កីឡាជាបង្អួចចំពោះអន្តរជាតិរបស់ប្រទេសមួយ ។ ការប្រកួតកីឡាអាស៊ីក្រុង Hangzhou ក៏បានធ្វើឱ្យអាស៊ីនិងពិភពលោកមើលឃើញ ប្រទេសចិនមួយដែលប្រកបដោយភាពបើកទូលាយ រាក់ទាក់កក់ក្តៅនិងទំនើប ។ បច្ចុប្បន្ននេះ ខេត្ត Zhejiang កំពុងកសាងតំបន់គំរូនៃភាពសម្បូរសម្បាយរួម ដែលជាអ្នកនាំមុខគេក្នុងការធ្វើទំនើបកម្មតាមបែបផែនចិន ។ ក្រុង Hangzhou ជាទីក្រុងដ៏រស់រវើកបំផុតមួយក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលរបស់ចិន ។ ក្នុងការប្រកួតកីឡាអាស៊ីលើកនេះ “ការប្រកួតកីឡាវៃឆ្លាត”បានក្លាយជាបង្អួចមួយសម្រាប់មជ្ឈដ្ឋានខាងក្រៅសង្កេតមើល ពីការធ្វើទំនើបកម្មតាមបែបផែនចិន ។
ក្នុងរយៈពេល១៦ថ្ងៃខាងមុខនេះ អ្នកផងទាំងពួងមិនត្រឹមតែនឹង ទស្សនាការប្រកួតកីឡាកម្រិតខ្ពស់ប៉ុណ្ណោះទេ ថែមទាំងក៏នឹងបង្កើនសាមគ្គីភាពនិងមិត្តភាព ក៏ដូចជាទទួលអារម្មណ៍ពីការរួមបញ្ចូលគ្នា នៃសោភ័ណភាពបូព៌ានិងស្មារតីកីឡា ។ ក្រោមការគាំទ្រយ៉ាងមុតមាំរបស់ប្រជាជនអាស៊ី ការប្រកួតកីឡាអាស៊ីក្រុង Hangzhou នឹងរួមចំណែកថ្មីក្នុងការជំរុញការអភិវឌ្ឍ កីឡាអូឡាំពិកក៏ដូចជារុញសាមគ្គីភាពនិងមិត្តភាពរវាងប្រជាជនអាស៊ី៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន