(ម៉ានីល)៖ ប្រទេសហ្វីលីពីននៅថ្ងៃអាទិត្យនេះ បានចោទប្រកាន់ឆ្មាំសមុទ្រចិនថា បានដំឡើង «របាំងបណ្តែតទឹក» នៅក្នុងតំបន់ជម្លោះមួយក្នុងសមុទ្រចិនខាងត្បូង ដែលនឹងរារាំងប្រជាជនហ្វីលីពីនពីការចូល និងនេសាទនៅទីនោះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣។
អ្នកនាំពាក្យឆ្មាំឆ្នេរសមុទ្យ លោក commodore Jay Tarriela បានបង្ហោះសារនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ដែលពីមុនគេស្គាល់ថា ឆ្មាំឆ្នេរសមុទ្រទីក្រុងម៉ានីល និងការិយាល័យជលផល បានថ្កោលទោសយ៉ាងខ្លាំងចំពោះប្រទេសចិន ក្នុងការដំឡើងរបាំងការពារនៅក្នុងផ្នែក នៃតំបន់ Scarborough Shoal។ លោកបានបន្ថែមថា «របាំងនោះបានរារាំងទូកនេសាទហ្វីលីពីនមិនឲ្យចូលក្នុងតំបន់ទឹករាក់ និងបង្អាក់សកម្មភាពនេសាទដើម្បីចិញ្ចឹមជីវិត»។
ស្ថានទូតចិននៅទីក្រុងម៉ានីល មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។
គួរបញ្ជាក់ថា ប្រទេសចិនទាមទារអធិបតេយ្យភាពលើ ៩០% នៃសមុទ្រចិនខាងត្បូង ដោយត្រួតលើតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់វៀតណាម ម៉ាឡេស៊ី ប្រ៊ុយណេ ឥណ្ឌូនេស៊ី និងហ្វីលីពីន។ ទីក្រុងប៉េកាំងបានដណ្តើមកាន់កាប់តំបន់ Scarborough Shoal ក្នុងឆ្នាំ២០១២៕
រូបភាពពី AFP