(ប៉េកាំង)៖ យប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ពិធីសម្ពោធបើកព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីលើកទី ១៩ បានប្រារព្ធធ្វើឡើងនៅទីក្រុងហាងចូវ ប្រទេសចិន។ លោក Xi Jinping ប្រធានរដ្ឋចិនបានប្រកាសថា ការប្រកួតកីឡាអាស៊ីលើកទី ១៩ នៅទីក្រុងហាងចូវបានសម្ពោធបើកជាផ្លូវការ!

លោក Xi Jinping ប្រធានរដ្ឋចិននិងលោកជំទាវ Peng Liyuan បានអញ្ជើញចូលរួមពិធីសម្ពោធបើក។ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញយាងចូលរួមពិធីសម្ពោធបើក មេដឹកនាំនិងភ្ញៀវកិត្តិយសមកពីគ្រប់ប្រទេសលើពិភពលោក បានអញ្ជើញចូលរួមពិធីសម្ពោធបើក។

សូមបញ្ជាក់ថា ថ្ងៃទី ២៣ ខែកញ្ញា ត្រូវជារដូវកាល Qiufen/秋分តាមចន្ទគតិប្រក្រតិទិនចិន ដែលតំណាងឱ្យការប្រមូលកសិផល យ៉ាងច្រើនសន្ធិក ពន្លឺនៃកីឡាអាស៊ីបានបំភ្លឺឡើងហើយបញ្ចាំងជុំវិញបឹង Xihu យ៉ាងចិញ្ចាំងចិញ្ចាច។ ពីថ្ងៃទី ២៣ ខែកញ្ញាដល់ថ្ងៃទី ៨ ខែតុលា កីឡាករកីឡាករិនីអាស៊ីចំនួនជាង ១.២ ម៉ឺននាក់នឹងនឹងបង្ហាញសមត្ថភាពរៀងៗខ្លួន ដើម្បីប្រកួតប្រជែងនៅចិន។

កីឡដ្ឋានទំនើបនីមួយៗ គំនិតថ្មីៗបានត្រូវអនុវត្តក្នុងពេលត្រៀមរៀបចំព្រឹត្តិការណ៍កីឡាកំពូលអាស៊ីលើកនេះ។ ក្នុងដំណើរចារទំព័រថ្មីនៃការខិតខំកសាងទំនើបកម្មតាមបែបផែនចិន ការប្រកួតកីឡាអាស៊ីក្រុងហាងចូវដែលក្រោមប្រធានបទ "មនុស្សជាតិ បៃតង ឆ្លាតវៃ សន្សំសំចៃ ផ្តល់ផលប្រយោជន៍ជូនមហាជន" ចាំបាច់ជានឹងត្រូវកត់ត្រាក្នុងប្រវត្តិសាស្ត្រកីឡាទ្វីបអាស៊ីនិងពិភពលោក។

ចិនសរុបបានធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាអាស៊ីចំនួនបីលើក ពោលគឺកាលពី៣៣ ឆ្នាំមុនធ្វើនៅក្រុងប៉េកាំង កាលពី១៣ ឆ្នាំមុនធ្វើនៅក្រុងក្វាំងចូវ និងលើកនេះធ្វើនៅក្រុងហាងចូវ។ ពិភពលោកអាចនឹងធ្វើជាសក្ខីភាពម្តងទៀត ព្រោះព្រឹត្តិការណ៍កីឡាអាស៊ីលើកនេះ “មានលក្ខណៈពិសេសចិន បង្ហាញភាពទាក់ទាញ់អាស៊ី មានភាពអស្ចារ្យ” ដែល មិនឱ្យពិភពលោកខកបំណងឡើយ!

អត្ថបទ និងរូបដោយវិទ្យុមិត្តភាពកម្ពុជាចិន