(ប៉េកាំង)៖ ថ្ងៃទី ២៣ ខែកញ្ញាជាទិវាប្រមូលផលរបស់កសិករចិនលើកទី ៦ ។ នៅព្រឹកថ្ងៃដដែលនោះ ព្រឹត្តិការណ៍ពន្លាជាតិនៃពិធីបុណ្យប្រមូលផលកសិករចិនឆ្នាំ ២០២៣ ដែលត្រូវរៀបចំរួមគ្នាដោយក្រសួងកសិកម្មនិងកិច្ចការជនបទចិន គណៈកម្មាធិការខេត្ត Anhui នៃបក្សកុម្មុយនីស្តចិននិងរដ្ឋាភិបាលប្រជាជនខេត្ត Anhui បានបើកសម្ពោធយ៉ាងឱឡារិកនៅក្រុង Wuhu។

មហោស្រពប្រមូលផលឆ្នាំ ២០២៣ នេះ ក្រោមប្រធានបទ"អបអរសាទរទិវាប្រមូលផល និងការជំរុញសុខដុមរមនានិងភាពស្រស់ស្អាត "សកម្មភាពសំខាន់ៗនឹងរួមមានសកម្មភាពចំនួន ១០ ដូចជា ពិធីជប់លៀងប្រមូលផលដ៏ធំ ពិព័រណ៍សមិទ្ធផលឧបករណ៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកសិកម្មជាតិនិងពិពណ៌វប្បធម៌កសិកម្មចិនជាដើម។ តាំងពីឆ្នាំ ២០១៨ មក ទិវាប្រមូលផលរបស់កសិករចិនឆ្នាំ ២០២៣ បានប្រារព្ធឡើងរយៈពេល ៦ ឆ្នាំជាប់ៗគ្នាចាប់ដែលជាពិធីបុណ្យដំបូង ដែលបង្កើតឡើងជាពិសេសសម្រាប់កសិករថ្នាក់ជាតិ។

គួរបញ្ជាក់ផងដែរថា ខេត្ត Anhui ធ្វើជាខេត្តកសិកម្មដ៏សំខាន់ នឹងបង្ហាញពីសមិទ្ធិផលអភិវឌ្ឍន៍ "កសិកម្ម ជនបទ និងកសិករ" នៅក្នុងព្រឹត្តិការណ៍សំខាន់នៃពិធីបុណ្យប្រមូលផល ដើម្បីបង្ហាញពីរូបរាងថ្មីនៃជនបទដ៏ស្រស់ស្អាតគ្រប់កន្លែងនៅទូទាំងខេត្ត៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន