(ប៉េកាំង)៖ ពិធីសម្ពោធបើកព្រឹត្តិការណ៍ការប្រកួតកីឡាទ្វីបអាស៊ីលើកទី១៩ នឹងប្រារព្ធធ្វើឡើងនៅទីក្រុងហាងចូវ ខេត្តចឺចាំង ប្រទេសចិននៅយប់ថ្ងៃទី២៣ ខែកញ្ញា។ លោក Xi Jinping ប្រធានរដ្ឋចិននឹងអញ្ជើញចូលរួមពិធី ព្រមទាំងប្រកាសការបើកការប្រកួតកីឡា។ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG) នឹងធ្វើ ការផ្សាយផ្ទាល់ វេបសាយទីភ្នាក់ងារសារព័ត៌មានស៊ឺនហួនឹងផ្សាយផ្ទាល់តាមរូបភាព។

គួរបញ្ជាក់ថា គណៈប្រតិភូកីឡាចិននៃការប្រកួតកីឡាអាស៊ីនៅក្រុងហាងចូវបានប្រកាសនៅព្រឹកថ្ងៃទី ២២ ខែកញ្ញាថា អ្នកតំណាងកាន់ទង់ជាតិចិនគឺកីឡាករ ហែលទឹក លោក Qin Haiyang និងកីឡាការិនីបាល់ទះកញ្ញា Yang Liwei។ គណៈប្រតិភូកីឡាចិនដែលចូលរួមការប្រកួតកីឡាអាស៊ីក្រុងហាងចូវមាន ចំនួនមនុស្សសរុប ១,៣២៩នាក់ ក្នុងនោះកីឡាករកីឡាការិនីមានចំនួន ៨៨៦នាក់ (ស្ត្រី ៤៣៧ នាក់ ប្រុស ៤៤៩ នាក់)។ កីឡាករចិនដែលចូលរួម ការប្រកួតប្រជែងលើកនេះមានអាយុមធ្យម ២៥ឆ្នាំ មកពីជនជាតិចំនួន ២០របស់ចិន។

គណៈប្រតិភូកីឡាចិននឹងចូលរួមប្រភេទកីឡាចំនួន ៣៨ ប្រភេទ ដែលសរុបមានវិញ្ញាសាប្រកួតចំនួន ៤០៧ វិញ្ញាសា។ ចាប់តាំងពីការប្រកួតកីឡាអាស៊ីលើកទី៩ ដែលធ្វើនៅឆ្នាំ១៩៨២ រៀងមក គណៈប្រតិភូកីឡាចិនបានឈរនៅលំដាប់ចំនួនមេដាយមាសកំពូលទីមួយចំនួន១០លើកជាប់ៗគ្នា។ ការប្រកួតកីឡាអាស៊ី លើកនេះនឹងធ្វើនៅក្រុងហាងចូវ ប្រទេសចិន ចាប់ពីថ្ងៃទី ២៣ ខែកញ្ញា ដល់ថ្ងៃទី៨ខែតុលា៕

អត្ថាបទ និងរូបភាព ដោយវិទ្យុមិត្តភាពកម្ពុជាចិន