(ប៉េកាំង)៖ ល្ងាចថ្ងៃទី២២ ខែកញ្ញា នៅសណ្ឋាគារភ្ញៀវជាតិ Xihu ក្រុង Hangzhou (ហាងចូវ) លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយលោក Raja Randhir Singh ប្រធានស្តីទីក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) ដែលអញ្ជើញមកប្រទេសចិន ដើម្បីចូលរួមពិធីសម្ពោធបើកការប្រកួតកីឡាអាស៊ី លើកទី១៩។

លោក Xi Jinping បានលើកឡើងថា ភាគីចិនមានឆន្ទៈបង្កើនកិច្ចសហប្រតិបត្តិការជាមួយក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA)រួមគ្នាជំរុញកីឡាអូឡាំពិកនៅអាស៊ី ដើម្បីបង្កើនសាមគ្គីភាពរវាងប្រជាជនអាស៊ី។ លោក Xi Jinping បានគូសបញ្ជាក់ថារដ្ឋាភិបាលចិន និងប្រជាជនចិនមានជំនឿចិត្តនិងសមត្ថភាពរៀបចំធ្វើ ព្រឹត្តិការណ៍កីឡាដ៏ឱឡារឹកមួយដែល «មានលក្ខណៈពិសេសចិន បង្ហាញភាពទាក់ទាញ់អាស៊ី មានភាពអស្ចារ្យ» ដើម្បីបង្កើនសាមគ្គីភាពនិងមេត្រីភាពរបស់ ប្រជាជនអាស៊ី បន្សល់ទុកនូវអនុស្សាវរីយ៍នៅក្រុងហាងចូវដែលមិនអាចបំភ្លេចបានជូនចំពោះពិភពលោក។

លោក Singh បានថ្លែងថា កីឡាដ្ឋានដែលបានសាងសង់ដោយរដ្ឋបាលក្រុងហាងចូវស្រស់ស្អាតណាស់ ភូមិកីឡាករនៃការប្រកួតកីឡាអាស៊ីហាងចូវ ក៏ជាភូមិកីឡាករដ៏ល្អបំផុតដែលលោកបានឃើញ៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន