(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយនៅថ្ងៃអង្គារនេះនៅឯប្រទេសអាល្លឺម៉ង់ថា អ៊ុយក្រែននឹងទទួលបានរថក្រោះ M1 Abrams «ឆាប់ៗនេះ» ពីសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ​ ទី១៩ ខែកញ្ញា ឆ្នាំ២០២៣។

លោក Austin បាននិយាយនៅក្នុងពិធីបើកក្រុមទំនាក់ទំនងការពារជាតិអ៊ុយក្រែនដូច្នេះថា «ខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសថា​ រថក្រោះ M1 Abrams ដែលសហរដ្ឋអាមេរិកធ្លាប់បានសន្យាថា នឹងទៅដល់ដៃអ៊ុយក្រែនក្នុងពេលឆាប់ៗនេះ»

គួរបញ្ជាក់ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានសន្យាផ្តល់រថក្រោះដល់ទីក្រុងកៀវនៅដើមឆ្នាំនេះ ដែលជាផ្នែកនៃជំនួយសន្តិសុខចំនួនជាង ៤៣ ពាន់លានដុល្លារដែលអាមេរិកបានសន្យា ចាប់តាំងពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ ២០២២៕