(ពិភពលោក)៖ នៅថ្ងៃអាទិត្យ ទី១៧ ខែកញ្ញា ឆ្នាំ២០២៣នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។

១៖ រុស្ស៉ី អះអាងថាយន្ដហោះដ្រូនអ៊ុយក្រែន ៧គ្រឿង ត្រូវបានកម្ទេចនៅឯជាយក្រុងមូស្គូ និងតំបន់គ្រីមៀ

២៖ ធ្លាក់យន្ដហោះក្នុងរដ្ឋ Amazon នៃប្រទេសប្រេស៊ីល សម្លាប់មនុស្ស ១៤នាក់

៣៖ លោក គីម ជុងអ៊ុន ពិភាក្សាពីការពង្រឹងទំនាក់ទំនងជាមួយ រដ្ឋមន្ត្រីការពារជាតិរុស្ស៉ី

៤៖ តៃវ៉ាន់ ថាចិនបញ្ជូនយន្ដហោះចម្បាំង ២៨គ្រឿង ហោះក្បែរដែនកោះរបស់ខ្លួន

៥៖ សមាជិកព្រឹទ្ធសភាអាមេរិកបក្សសាធារណរដ្ឋមួយក្រុម ជំរុញឱ្យលោក បៃដិន ផ្ដល់មីស៊ីលចម្ងាយឆ្ងាយសម្រាប់អ៊ុយក្រែន

៦៖ លោក គីម ជុងអ៊ុន ជិះរថភ្លើងពាសដែកចាកចេញពីរុស្ស៉ី ជាមួយយន្ដហោះដ្រូនជាច្រើនគ្រឿងជាអំណោយ