(មូស្គូ)៖ បើយោងតាមមន្ត្រីដែលត្រូវបានតែងតាំង ដោយរុស្ស៊ីនៅក្នុងតំបន់ភាគខាងកើត នៃប្រទេសអ៊ុយក្រែនបានឱ្យដឹងថា ជនស៊ីវិល០៥នាក់បានស្លាប់ និងម្នាក់ទៀតរងរបួស ដោយសារការទម្លាក់គ្រាប់បែករបស់អ៊ុយក្រែនយ៉ាងខ្លាំងក្លានៅតំបន់ Donetsk កាលពីថ្ងៃសៅរ៍។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។

លោក Denis Pushilin ដែលជាប្រធានតំបន់ដែលត្រូវបានតែងតាំងដោយរុស្ស៊ី បានសរសេរនៅលើកម្មវិធីផ្ញើសារ Telegram ថា អ្នកទាំង៥នាក់នោះ ត្រូវបានសម្លាប់នៅក្នុងតំបន់ Kirov និង Kuybyshevsky ហើយស្ត្រីម្នាក់បានរងរបួសនៅតំបន់ Svetlodarsk ។

ទីភ្នាក់ងារ AFP មិនអាចផ្ទៀងផ្ទាត់ព័ត៌មានដោយឯករាជ្យចេញពីទីក្រុង Donetsk បានទេ ខណៈដែលផ្នែកខ្លះទៀតនៃតំបន់ភាគខាងកើតអ៊ុយក្រែននេះ ត្រូវបានគ្រប់គ្រងដោយផ្នែក ដោយពួកបំបែកខ្លួនដែលគាំទ្ររុស្ស៊ីចាប់តាំងពីឆ្នាំ ២០១៤។

មិនការអត្ថាធិប្បាយភ្លាមៗពីទីក្រុងកៀវបានទេ។ ប៉ុន្តែអគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនកាលពីថ្ងៃសៅរ៍ បានរាយការណ៍ពីការប្រយុទ្ធគ្នាយ៉ាងធ្ងន់ធ្ងរ និងទទួលបានជោគជ័យមួយផ្នែកសម្រាប់កងកម្លាំងរបស់ខ្លួន ក្នុងការវាយលុករបស់អ៊ុយក្រែន ដើម្បីដណ្តើមយកទឹកដីដែលកាន់កាប់ដោយរុស្ស៊ីមកវិញ ដែលបានឈ្លានពានរយៈពេល ១៩ ខែមកនេះ៕