(ពិភពលោក)៖ នៅថ្ងៃសុក្រ តិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។

១៖ លោក ហ្សេលេនស្គី គ្រោងធ្វើទស្សនកិច្ចទៅទីក្រុងវ៉ាស៊ីនតោន ខណៈសភាអាមេរិកជជែកដេញដោលពីកញ្ចប់ជំនួយ ២៤ពាន់លានដុល្លារ

២៖ លោក ពូទីន និងលោក គីម ជូនអំណោយកាំភ្លើងវែងឱ្យគ្នាទៅវិញទៅមក ហើយលោក ពូទីន នឹងធ្វើទស្សនកិច្ចទៅកូរ៉េខាងជើង

៣៖ សហរដ្ឋអាមេរិក ជឿថារដ្ឋមន្ត្រីការពារជាតិចិនដែលបាត់មុខអស់ ៣សប្ដាហ៍មកនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេត

៤៖ ប្រមុខកងទ័ពអាកាសអាស៊ានជាច្រើន មិនទៅចូលរួមកិច្ចប្រជុំនៅមីយ៉ាន់ម៉ា

៥៖ អ៊ុយក្រែន អះអាងពីការកម្ទេចប្រព័ន្ធមីស៊ីល S-400 ក្នុងតំបន់គ្រីមៀ និងការវាយប្រហារលើនាវាល្បាតរុស្ស៉ី ២គ្រឿង

៦៖ នាយករដ្ឋមន្រ្តីជប៉ុន លោក Kishida នៅតែបន្តមានឆន្ទៈជួបមុខគ្នាជាមួយលោក គីម ជុងអ៊ុន ដោយគ្មានលក្ខខណ្ឌ