(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០២៣នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។

១៖ កូរ៉េខាងជើង ទទួលស្គាល់ថាលោក គីម ជុងអ៊ុន កំពុងធ្វើដំណើរតាមរថភ្លើងពាសដែក ទៅជួបលោក ពូទីន នៅរុស្ស៉ី

២៖ អាជ្ញាធរភាគខាងកើតនៃប្រទេសលីប៊ី ថាមនុស្សជាង ២,០០០នាក់ស្លាប់ ក្នុងគ្រោះទឹកជំនន់ និងរាប់ពាន់នាក់បាត់ខ្លួន

៣៖ ក្រសួងការពារជាតិកូរ៉េខាងត្បូង ជឿថារថភ្លើងពាសដែករបស់លោក គីម ជុងអ៊ុន ឆ្លងដែនចូលទឹកដីរុស្ស៉ីហើយ

៤៖ មុនជំនួបលោក គីម និងលោក ពូទីន! សហរដ្ឋអាមេរិក គំរាមដាក់ទណ្ឌកម្ម បើកូរ៉េខាងជើងលក់អាវុធឱ្យរុស្ស៉ី

៥៖ ប្រធានាធិបតីកូរ៉េខាងត្បូង៖ ចិនត្រូវតែដើរតួនាទីប្រកបដោយទំនួលខុសត្រូវ ក្នុងការទប់ស្កាត់ការគំរាមកំហែងរបស់កូរ៉េខាងជើង

៦៖ Reuters: អ៊ុយក្រែន អាចនឹងទទួលបានមីស៉ីលរយៈចម្ងាយឆ្ងាយ បំពាក់គ្រាប់បែកចង្កោមពីសហរដ្ឋអាមេរិក

៧៖ យន្តហោះអាកាសចរណ៍ក្នុងស្រុករុស្ស៉ី១គ្រឿង ផ្ទុកមនុស្សសរុបជាង១៦០នាក់ ចុះចតបន្ទាន់ទៅលើវាលស្រែដោយសុវត្ថិភាព ក្រោយជួបបញ្ហាបច្ចេកទេស