(ប៉េកាំង)៖ នៅថ្ងៃទី៩ខែកញ្ញា តាមម៉ោងក្នុងតំបន់ នៅក្នុងកិច្ចប្រជុំកំពូលនៃថ្នាក់ដឹកនាំប្រទេសG២០លើកទី១៨ដែលធ្វើឡើងនៅទីក្រុង New Delhi រដ្ឋធានីនៃប្រទេសឥណ្ឌា សហភាពអាហ្វ្រិកបានក្លាយជាសមាជិកផ្លូវការនៃប្រទេសG20 ។

ជាការឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន លោក Azali Assoumaniប្រធានប្តូរវេននៃសហភាពអាហ្រ្វិក និងជាប្រធានាធិបតីកូម៉ូរ៉ូបានថ្លែងអំណរគុណ ចំពោះប្រទេសចិនដែលបានគាំទ្រសហភាពអាហ្រ្វិ ឱ្យបានចូលរួមក្នុងប្រទេសG២០។ ប្រទេសកំពុងអភិវឌ្ឍន៍នៅទូទាំងពិភពលោកនឹងរួម ជាមួយប្រទេសដទៃទៀត ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសកល ឱ្យមានភាពកាន់តែប្រសើរឡើង ក៏ដូចជាឆ្លើយតបនឹងបញ្ហាប្រឈមនាពេលអនាគត។

លោក Assoumani ក៏បានថ្លែងផងដែរថា ទំនាក់ទំនងសហប្រតិបត្តិការរវាងចិននិងអាហ្រ្វិក មានស្ថិរភាពជាយូរអង្វែងនិងរឹងមាំ។ជានិច្ចកាលប្រទេសចិនតែងតែជួយបណ្តាប្រទេសអាហ្រ្វិកឱ្យអភិវឌ្ឍសេដ្ឋកិច្ច ពង្រឹងឯករាជ្យភាពនិងដោះស្រាយបញ្ហាក្នុងសង្គម រំពឹងថា នៅពេលអនាគតអាចពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសចិនដើម្បីសម្រេចបាននូវភាពឈ្នះ-ឈ្នះ៕

អត្ថបទនិងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជា