(ញូវដែលី)៖ ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel បាននិយាយនៅថ្ងៃអាទិត្យនេះថា វិបុលភាពរបស់ប្រទេសចិនគឺល្អសម្រាប់សហភាពអឺរ៉ុប និងពិភពលោកទាំងមូល ហើយសហភាពអឺរ៉ុបមិនមានចេតនាក្នុងការរារាំងការអភិវឌ្ឍន៍របស់ប្រទេសចិននោះទេ។​ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី១០ ខែកញ្ញា ​ឆ្នាំ២០២៣។

លោក​ Michel បានថ្លែងបែបនេះក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីចិន លោ Li Qiang នៅខាងក្រៅកិច្ចប្រជុំ G20។ លោកបានបន្ថែមថា សហភាពអឺរ៉ុបប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ៕