(ប៉េកាំង)៖ កាលពីខែកក្កតា ខែសីហាកន្លងទៅ ដែលជាអំឡុងពេលសម្បូរទឹកភ្លៀងក្នុងប្រទេសចិន ឆ្នាំ២០២៣នេះ ខ្យល់ព្យុះបានឡើងដីគោកជាញឹកញាប់ ដែលបានបណ្តាលឱ្យតំបន់ភាគខាងជើងរបស់ចិនទាំងមូល រងផលប៉ះពាល់ពីការធ្លាក់ភ្លៀងយ៉ាងខ្លាំង។ គ្រោះទឹកជំនន់បានបណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរទាំងអាយុជីវិតនិងទ្រព្យសម្បត្តិ។ កាលពីខែសីហា ភូមិ Longwangmiao នៃខេត្ត Heilongjiang ដែលជាកន្លែងផលិតស្បៀងអាហារសំខាន់របស់ចិន បានជួបនឹងគ្រោះធ្លាក់ភ្លៀងខ្លាំងក្នុងរយៈពេលខ្លី ដែលមិនធ្លាប់មានក្នុង៧០ឆ្នាំកន្លងទៅ ដែលបានធ្វើឱ្យដីស្រែនិងផ្ទះជាងពាក់កណ្តាល ក្នុងភូមិនេះរងគ្រោះ។

តំបន់ភាគឦសានត្រូវបានគេស្គាល់ជា “ ឃ្លាំងស្បៀងអាហារ ” របស់ប្រទេសចិន ខណៈភូមិ Longwangmiao នេះជាកន្លែងផលិតស្បៀងដ៏សំខាន់មួយ។ នៅគ្រាគន្លឹះនៃការកសាងឡើងវិញក្រោយរងគ្រោះមហន្តរាយធម្មជាតិ នៅដើមខែកញ្ញាកន្លងទៅ លោក Xi Jinping ប្រធានរដ្ឋចិនបានចុះទៅដល់ភូមិតូចស្ថិតនៅ ទីឆ្ងាយដាច់ស្រយាល់មួយនេះដោយផ្ទាល់ ដើម្បីសួរសុខទុក្ខមហាជនរងគ្រោះក្នុងភូមិ។

លោក Xi Jinping បានតាមដានយកចិត្តទុកដាក់ចំពោះសភាពការណ៍រងគ្រោះគ្រប់កន្លែងក្នុងចិន ក៏ដូចជាជីវភាពរស់នៅរបស់មហាជនចិន ដែលបានរងគ្រោះ។ លើតុការងាររបស់លោក ជារៀងរាល់ថ្ងៃសុទ្ធតែឃើញឯកសារអំពី សភាពការណ៍រងគ្រោះមកពីកន្លែងជាច្រើនរបស់ចិន។ លោកតែងទាមទារថា រដ្ឋបាលគ្រប់ជាន់ថ្នាក់ “ ត្រូវផ្តោតសំខាន់លើរាល់កិច្ចការ ដែលមានប្រយោជន៍ចំពោះមហាជន ទោះរឿងតូចតាចយ៉ាងណាក្តីក៏ត្រូវធ្វើទាំងអស់ដែរ ”។

គួរបញ្ជាក់ថា ក្រោយកើតមានគ្រោះទឹកជំនន់ រដ្ឋបាលកន្លែងនោះបានខិតខំរៀបចំចាត់ចែងការងារជួយសង្គ្រោះបន្ទាន់ ការជួសជុល ការកសាងឡើងវិញ ខណៈក្រុមជួយសង្គ្រោះ ក្រុមការងារអ្នកជំនាញខាងកសិកម្ម និងក្រុមកម្មករសាងសង់មកពីខេត្តក្រុងផ្សេង របស់ចិនក៏បាននិងកំពុងចូលទៅភូមិនោះ ដើម្បីគាំទ្រដោយមានសណ្តាប់ធ្នាប់ ការផ្តល់ឧបភោគបរិភោគ ថ្នាំឱសថ ម៉ាស៊ឺនបានត្រូវដឹកជញ្ជូនទៅដល់យ៉ាងឆាប់រហ័ស រដ្ឋាភិបាលបានផ្តល់ប្រាក់ឧបត្ថមកសាងផ្ទះទៀត។ ពេលចុះទៅត្រួតពិនិត្យការងារក្នុងភូមិ មេដឹកនាំកំពូចិនលោក Xi Jinping បានលើកឡើងនូវការទាមទារជាក់ស្តែងជាងមុន ចំពោះរដ្ឋបាល ពោលគឺ គិតគូរហើយចាត់ចែងរៀបចំទាំងស្រុង និងយ៉ាងល្អចំពោះការហូបចុក ការស្នាក់នៅ ការធ្វើដំណើរ ការមានការងារធ្វើ ការអប់រំ ការព្យាបាលជំងឺ និងការបង្កាជម្ងឺឆ្លងជាដើម។

លើកនេះលោក Xi Jinping បានចូលផ្ទះអ្នកភូមិ ម្ចាស់ផ្ទះបានជម្រាបណែនាំពីបន្ទប់បាយ បន្ទប់ដេក បន្ទប់ទទួលភ្ញៀវ និងបន្ទប់ស្តុកទុកដែលទើបសាងសង់ថ្មី។ លោក Xi Jinping បានសួរថា តើលោកមានតម្រូវការផ្សេងទៀតឬ អ្នកភូមិបានតបថា “ អ្វីៗបក្សនិងរដ្ឋបានជួយគិតគូរជាមុនអស់ហើយ។ យើងឥឡូវចាំតែថាផ្ទះរៀបស្អាតថ្មីហើយទៅប្រមូលផលតាមស្រែក្នុងពេលឆាប់ៗ៕”

អត្ថបទនិងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន