(ប៉េកាំង)៖ ក្នុងអំឡុងពេលចុះត្រួតពិនិត្យការងារនៅខេត្ត Heilongjiang លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងថា គួរតែក្តាប់ជាប់នូវការកំណត់យុទ្ធសាស្ត្រ ក្នុងស្ថានការណ៍ទូទៅនៃការអភិវឌ្ឍប្រទេសជាតិ ហើយខិតខំត្រួសត្រាយស្ថានការណ៍ថ្មីរបស់ខេត្ត Heilongjiang ក្នុងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់។

លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានថ្លែងនៅក្នុង អំឡុងពេលចុះត្រួតពិនិត្យការងារនៅទីក្រុង Heilongjiang នាពេលថ្មីៗនេះថា គួរតែក្តាប់ជាប់នូវការកំណត់យុទ្ធសាស្ត្រក្នុងស្ថានការណ៍ទូទៅនៃការអភិវឌ្ឍ ប្រទេសជាតិ ប្រកាន់ខ្ជាប់នូវការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ដែលជាភារកិច្ចចម្បង និងអនុវត្តឱ្យបានល្អនូវសេចក្តីសម្រេចចិត្តនិងការចាត់ចែងរបស់ គណៈកម្មាធិការមជ្ឈិមបក្សស្តីពីការជំរុញការស្តារអភិវឌ្ឍន៍នៃតំបន់ភាគឦសានប្រទេសចិនដោយគ្រប់ជ្រុងជ្រោយ ពង្រីកឧត្តមភាព បំពេញចន្លោះខ្វះខាត ធ្វើឱ្យឧត្តមភាពខាងធនធាន ឧត្តមភាពខាងអេកូឡូស៊ី ឧត្តមភាពខាងការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ ឧត្តមភាពខាងឧស្សាហកម្ម និងឧត្តមភាពខាងទីតាំងក្លាយ ទៅជាកម្លាំងចលករថ្មី និងឧត្តមភាពថ្មីសម្រាប់ការអភិវឌ្ឍ កសាងឱ្យបានល្អនិងកាន់តែខ្លាំងក្លានូវមូលដ្ឋានផលិតស្បៀងដ៏សំខាន់របស់ប្រទេសជាតិ មូលដ្ឋានផលិត បរិក្ខារធុនធ្ងន់ មូលដ្ឋានថាមពលនិងវត្ថុធាតុដើមសំខាន់ៗ របាំងសន្តិសុខអេកូឡូស៊ីនៅភាគខាងជើង និងតំបន់សំខាន់សម្រាប់បើកចំហចំពោះភាគខាងជើង ហើយអនុវត្តតួនាទីយ៉ាងសកម្មក្នុងការគាំពារសន្តិសុខនៃការការពារជាតិ សន្តិសុខស្បៀង សន្តិសុខអេកូឡូស៊ី សន្តិសុខថាមពល និងសន្តិសុខឧស្សាហកម្ម ខិតខំប្រឹងប្រែងដើម្បីត្រួសត្រាយស្ថានការណ៍ថ្មីរបស់ខេត្ត Heilongjiang ក្នុងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ក្នុងដំណើរការស្តារឡើងវិញយ៉ាងទូលំទូលាយ និងគ្រប់ជ្រុងជ្រោយ៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន