(មូស្គូ)៖ ការសម្រេចរបស់សហរដ្ឋអាមេរិកជុំវិញការផ្តល់គ្រាប់កាំភ្លើងអ៊ុយរ៉ានីញ៉ូមរំលាយ Depleted Uranium (យូរ៉េនៀម) ដល់អ៊ុយក្រែន បានជំរុញឱ្យស្ថានភាពកាន់តែក្តៅលើសមរភូមិកាន់ តែពុះកញ្ជ្រោលបន្ថែមទៀត ជុំវិញក្តីសង្ស័យបារម្ភមួយជាមួយនឹងសំណួរថាតើសហរដ្ឋអាមេរិកពិតជាចង់ បញ្ឆេះសង្គ្រាមនាំទៅរកអាវុធនុយក្លេអ៊ែ័រដែរឬទេ?

សហរដ្ឋអាមេរិក​បានថ្លែងក្នុងសប្តាហ៍នេះថា នឹងផ្ដល់គ្រាប់​អ៊ុយរ៉ានីញ៉ូមរំលាយសម្រាប់​បាញ់ ពីរថក្រោះទៅឲ្យប្រទេស​អ៊ុយក្រែន ដែលជាផ្នែកមួយនៃកញ្ចប់ជំនួយយោធានិងជំនួយ​មនុស្ស ធម៌ដែលមានទំហំទឹក ប្រាក់ជាង ១ពាន់លានដុល្លារ ។

ការសម្រេចរបស់សហរដ្ឋអាមេរិកជុំវិញការផ្តល់គ្រាប់កាំភ្លើងអ៊ុយរ៉ានីញ៉ូមរំលាយ Depleted Uranium ដល់អ៊ុយក្រែន បានជំរុញឱ្យស្ថានភាពកាន់តែក្តៅលើសមរភូមិកាន់ តែពុះកញ្ជ្រោលបន្ថែមទៀតជុំវិញក្តីសង្ស័យបារម្ភមួយជាមួយនឹងសំណួរថា តើសហរដ្ឋអាមេ រិកពិតជាចង់ បញ្ឆេះសង្គ្រាមនាំទៅរកអាវុធនុយក្លេអ៊ែ័រដែរឬទេ?
សហរដ្ឋអាមេរិកមុននេះបានធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលនឹងទង្វើរបស់ខ្លួនម្តងរួចទៅ ហើយដោយសារបញ្ជូនគ្រាប់បែកចង្កោម Cluster Bombs ដែលច្បាប់បានហាមឃាត់ទៅឱ្យ អ៊ុយក្រែនដើម្បីធ្វើសង្គ្រាមប្រឆាំងរុស្ស៊ីក្នុងទឹកដីភាគខាងកើតអ៊ុយក្រែន។ ចំណែកការសម្រេច បញ្ជួនគ្រាប់កាំភ្លើងអ៊ុយរ៉ានីញ៉ូមរំលាយ Depleted Uranium ដល់អ៊ុយក្រែនក្នុងពេលនេះទៀត គឺ ជាទង្វើដ៏គួរឱ្យភ្ញាក់ផ្អើមជាខ្លាំងបន្ថែមទៀតដែលនាំឱ្យមា​នការបារម្ភថា គឺសហរដ្ឋអាមេរិក ដែលនាំមុខដឹកនាំអង្គការអត្លង់ទិកខាងជើង NATO ដែលហាក់ដូចជាកំពុងបង្កជំរុញឱ្យ សង្គ្រាមនេះឈានរកការប្រើអាវុធនុយក្លេអ៊ែ័រ។

សហរដ្ឋអាមេរិក​បានថ្លែងក្នុងសប្តាហ៍នេះថានឹងផ្ដល់គ្រាប់​អ៊ុយរ៉ានីញ៉ូមរំលាយ សម្រាប់​បាញ់រថក្រោះ ទៅឲ្យប្រទេស​អ៊ុយក្រែន ដែលជាផ្នែកមួយនៃកញ្ចប់ជំនួយយោធានិងជំនួយ​មនុស្សធម៌ ដែលមានទំហំទឹក ប្រាក់ជាង ១ ពាន់លានដុល្លារ ។

គ្រាប់​អ៊ុយរ៉ានីញ៉ូមរំលាយទំហំ១២០មីល្លីម៉ែត្រ​ នៃជំនួយយោធានេះស្ថិត​ក្នុងចំណោម​ជំនួយ យុទ្ធោបករណ៍តម្លៃ ១៧៥ លានដុល្លារ​ ដែលសហរដ្ឋអាមេរិកនឹងផ្គត់ផ្គង់ចេញពីឃ្លាំងរបស់ ខ្លួនដល់ប្រទេសអ៊ុយក្រែន ហើយគ្រាប់ប្រភេទនេះគឺសម្រាប់រថក្រោះ អាប្រាហាម M1 (M1 Abraham) ដែលគេរំពឹងថានឹង​ប្រគល់ដល់ដៃអ៊ុយក្រែននៅចុង​ឆ្នាំ២០២៣នេះ។​

គ្រាប់កាំភ្លើងអ៊ុយរ៉ានីញ៉ូម​រំលាយ​ ត្រូវក្រុមអ្នកជំនាញបាននិយាយថាវាជាប្រភេទគ្រាប់ដែល​មាន​ភាពចម្រូងចម្រាស់​ ដោយសារតែមានជាប់ពាក់ព័ន្ធនឹង​បញ្ហាសុខភាព​ ដូចជាមហារីក និង​ប៉ះ ពាល់ដល់ការលូតលាស់របស់​ទារក​ក្នុងផ្ទៃ សម្រាប់មនុស្សដែលស្ថិតក្នុងតំបន់ដែល មានការ​ប្រើប្រាស់គ្រាប់ប្រភេទនេះ ។
សារធាតុ​អ៊ុយរ៉ានីញ៉ូម​រំលាយ​ ជា​ផលិតផល​ផ្សំដែលកើតចេញពីដំណើរការ​បង្កើត​សារធាតុ នុយក្លេអ៊ែរ​។ សារធាតុអ៊ុយរ៉ានីញ៉ូមរំលាយនេះ ជួយឲ្យគ្រាប់កាំភ្លើងអាចបាញ់ទម្លុះ​រថក្រោះ ធុនធ្ងន់ ដូច្នេះ វាជា​សារធាតុ​ដ៏ល្អ​សម្រាប់យកទៅប្រើប្រាស់ធ្វើគ្រាប់​ ដើម្បីវាយប្រហារ​លើ​រថក្រោះ ។

ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកក្នុងការផ្តល់ឱ្យអ៊ុយក្រែននូវអាវុធអ៊ុយរ៉ាញ៉ូមសាបនេះ បានធ្វើឱ្យរុស្ស៊ីខឹងសម្បារដោយបានចោទថាវាជា "អំពើឧក្រិដ្ឋកម្ម" ។
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov បានរិះគន់យ៉ាងខ្លាំងចំពោះការសម្រេច ចិត្តរបស់សហរដ្ឋអាមេរិក និងលោកបានចាត់ទុកទង្វើរបស់សហរដ្ឋអាមេរិកគឺជា"អំពើឧក្រិដ្ឋ កម្ម"។ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីរូបនោះបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការមិន យកចិត្តទុកដាក់របស់រដ្ឋាភិបាលសហរដ្ឋអាមេរិកជុំវិញផលប៉ះពាល់បរិស្ថាននៃការប្រើប្រាស់គ្រាប់រំសេវបែបនេះនៅក្នុងតំបន់ប្រយុទ្ធ។

ថ្លែងនៅក្នុងសិក្ខាសាលាសន្តិសុខមួយ, លោក Ryabkov បានសម្តែងក្តីព្រួយបារម្ភ អំពីហានិ ភ័យនៃសង្គ្រាមនុយក្លេអ៊ែរដោយសារតែសម្ពាធរបស់លោកខាងលិចចេះតែដាក់មកលើរដ្ឋា ភិបាលក្រុងម៉ូស្គូ។ លោក​បាន​ព្រមាន​ថា សម្ពាធ​នេះ​អាច​រុញច្រាន​ស្ថានការណ៍​ដ៏​គ្រោះថ្នាក់​ទៅ​ជិត​ជម្លោះ​ប្រដាប់​អាវុធ​រវាង​ប្រទេស​ដែលមានអាវុធ​នុយក្លេអ៊ែរ។

គ្រាប់អ៊ុយរ៉ានីញ៉ូមរំលាយ​Depleted Uranium ជា​អាវុធដែលប្រទេសមួយចំនួនប្រើប្រាស់លើ សកលលោករួមមានទាំងប្រទេសរុស្ស៊ីនិងសហរដ្ឋអាមេរិកផងដែរ។ ការ​ប្រើប្រាស់គ្រាប់ ប្រភេទនេះពុំមានការ​ហាមឃាត់ក្រោមច្បាប់ អន្តរជាតិឡើយ ។ សហរដ្ឋអាមេរិកត្រូវគេរាយការណ៍ថា បានផលិតអាវុធគ្រាប់អ៊ុយរ៉ានីញ៉ូមរំលាយនេះ ក្នុងសម័យសង្គ្រាមត្រជាក់…ហើយ ប្រភេទគ្រាប់នេះគឺដើម្បីការទប់ទល់ជាមួយនឹងរថក្រោះនៃអតីតសហភាពសូវៀតដែលរួមមាន ទាំងរថក្រោះប្រភេទ72 Tank ដែលបច្ចុប្បន្នត្រូវគេឃើញប្រើប្រាស់នៅលើសមរភូមិអ៊ុយក្រែន ។

សហរដ្ឋអាមេរិកបាននិយាយថាគ្រាប់ផ្លោងប្រភេទនេះ គឺជាគ្រាប់បាញ់ដូចប្រភេទធម្មតា និងមិនមានផ្ទុកនូវសារធាតុវិទ្យុសកម្មឡើយ ប៉ុន្តែអាវុធប្រភេទនេះត្រូវទីភ្នាក់ងារឋាមពលអាតូ មិកអន្តរជាតិបាននិយាយថា វាមានសារធាតុវិទ្យុសកម្មតិចជាងសារធាតុអ៊ុយរ៉ានីញ៉ូមធម្មតា។ ក្រុមអ្នកជំនាញនិយាយថាឥទ្ធិពលនៃចំហាយរប​ស់គ្រាប់ប្រភេទនេះ ជាគ្រាប់មានគ្រោះថ្នាក់ ដល់ចំណោទសុខភាព ដែលនឹងធ្វើឱ្យមនុស្សកើតជម្ងឺមហារីក, កូនកើតមកមិនគ្រប់លក្ខណៈ ។ បណ្តាក្រុងមួយចំនួនដែលធ្លាប់មានមនុស្សរងគ្រោះដោយសារគ្រាប់ប្រភេទនេះ ដូចជានៅ ក្នុង ប្រទេសអ៊ីរ៉ាក់គឺក្នុងក្រុង Fallujah, Basrah និងនៅក្នុងប្រទេស Serbia , នៅKosovo, នៅ Montenegro និងនៅយូហ្គោស្លាវីផងដែរ ប៉ុន្តែក៏មានសេចក្តីបដិសេធថាវាជារឿងមិនជាប់ពាក់ ព័ន្ធគ្នាផងដែរ។

ការផ្ដល់គ្រាប់បាញ់ទម្លុះរថក្រោះ​ប្រភេទ Depleted Uranium ដល់អ៊ុយក្រែនបានធ្វើទន្ទឹមនឹង ការវាយលុក Offensive អ៊ុយក្រែនក្នុងរដូវប្រាំង បាននិងកំពុងបន្តគ្រាដែលអ៊ុយក្រែនមុននេះ ចង់យកប្រៀបឈ្នះលើរុស្ស៊ីក្នុងសង្គ្រាមផ្តាច់ព្រ័ត្រនេះ ប៉ុន្តែមិនអាចធ្វើទៅមុនតាមគំរោងដាក់ ចេញពីមុនបានឡើយដោយសារតែរុស្ស៊ីដាក់របាំងឧបសគ្គរារាំងជាច្រើននៅលើសមរភូមិ។ ដើម្បីការចង់ទម្លុះរបាំងឧបសគ្គនោះ, សហរដ្ឋអាមេរិកនិងប្រទេសជាក្រុមសម្ព័ន្ធមិត្តបានផ្តល់ អាវុធសឹកជាច្រើនផ្សេងៗ និងគ្រាប់បែកចង្កោម និងពេលនេះបានសន្យាផ្តល់គ្រាប់ផ្លោងប្រភេទ Depleted Uranium ថែមទៀត ដើម្បីធ្វើយ៉ាងណាជំរុញឱ្យអ៊ុយក្រែនអាចមានលទ្ធភាព វាយយកទឹកដីរុស្ស៊ីនាភាគខាងកើតប្រទេស។
គ្រាប់ផ្លោងប្រ ភេទ Depleted Uranium របស់សហរដ្ឋអាមេរិក នឹងត្រូវប្រើប្រាស់ជាមួយនឹង រថក្រោះ អាប្រាហាម M1 ដើម្បីការជួយវាយលុករបាំងឧបសគ្គនៅលើសមរភូមិក្នុងយុទ្ធនាការរដូវប្រាំងនេះ។ សហរដ្ឋអាមេរិកបាន សន្យាផ្តល់យន្តហោះ ចម្បាំង F-16 ដល់អ៊ុយក្រែនដែល នឹងអាចមកដល់វេលាចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ ដែលនឹងក្លាយជាឧបករណ៍ថ្មី ទំនើបមួយ ទៀតដើម្បីជំរុញឱ្យអ៊ុយក្រែនធ្វើការប្រយុទ្ធដណ្តើមទឺកដី ពី រុស្ស៊ី។

ប្រទេសរុស្ស៊ី​បាន​ចោទ​ប្រទេសលោកខាងលិច​ជាយូរ​មក​ហើយ​ថា​បាន​ប្រើ​អ៊ុយក្រែន​គ្រាន់តែ ជាអ្នកតំណាងសង្គ្រាម​ Proxy War ដើម្បី​បំផ្លាញ​យុទ្ធសាស្ត្រ​រដ្ឋាភិបាលក្រុង​ម៉ូស្គូ។ ប៉ុន្តែសហ រដ្ឋអាមេរិក និងប្រទេសជាសម្ព័ន្ធមិត្តបានអះអាងវិញថា ការគាំទ្ររបស់ពួកគេចំពោះអ៊ុយក្រែន គឺសំដៅតែជួយអ៊ុយក្រែនមានសមត្ថភាពការពារខ្លួនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី និង ការស្តារដណ្តើមទឹកដីដែលកាន់កាប់ដោយទាហានរុស្ស៊ី ក្នុងអំឡុងពេលជម្លោះដែលមានរយៈ ពេល៥៦១ថ្ងៃហើយ គិតត្រឹមថ្ងៃទីសុក្រទី៨កញ្ញាឆ្នាំ២០២៣។

ប្រទេសរុស្ស៊ីក្នុងលេសការពារដែនអធិបតេយ្យភាពជាតិរបស់ខ្លួន បានដាក់ពង្រាយអាវុធនុយ ក្លេអ៊ែ័រតាក់ទិកលើទឹកដីប្រទេសបេឡារុស្សនាពេលកន្លងមកនេះផងដែរ ដែលទង្វើរបស់រុស្ស៊ី នោះក៏បានផ្តល់ភាពខ្វល់ខ្វាយដល់ប្រទេសក្នុងទ្វីបអឺរ៉ុបដែលមានទំនោរប្រឆាំងនឹងរុស្ស៊ីនោះ ផងដែរ។

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov បានថ្លែងក្នុងសិក្ខាសាលាដដែលជាមួយ ការបង្ហាញថាការដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិករបស់រុស្ស៊ីនៅក្នុងប្រទេសបេឡារុស្ស កំពុងស្ថិតក្នុងដំណើរការដូចការគ្រោងទុក និងបានបញ្ជាក់ការបញ្ចប់ដំណាក់កាលមួយចំនួន នៃការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងការជួយ Upgrade ឧបករណ៍ទាំងនោះឱ្យកាន់តែមាន ភាពប្រសើរឡើងថែមទៀត។ លោកបានសង្កត់ធ្ងន់បញ្ជាក់ថា ការដាក់ពង្រាយ អាវុធនុយក្លេ អ៊ែ័រតាក់ទិកនេះ គឺក្នុងគោលបំណងចង់រារាំងអំពើគំរាមកំហែងប្រឆាំងប្រទេសលោកខាង លិចក្នុងមហិច្ឆិរារំកិលឥទ្ធិពលរបស់ខ្លួនប្រឆាំងនឹងរុស្ស៊ី។

ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកក្នុងការផ្គត់ផ្គង់អាវុធអ៊ុយរ៉ាញ៉ូមរំលាយទៅឱ្យអ៊ុយក្រែន មិនត្រឹមតែធ្វើឱ្យរុស្ស៊ីខឹងសម្បាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កឱ្យក្តីព្រួយបារម្ភអំពីសុវត្ថិ ភាពនិងផលប៉ះពាល់បរិស្ថាននៅក្នុងតំបន់ទាំងមូលផងដែរ។

កាលពីដើមឆ្នាំនេះ ប្រទេសអង់គ្លេសបាននិយាយថា គេនឹង​ផ្ដល់គ្រាប់បាញ់ទម្លុះរថក្រោះ​ ប្រភេទ Depleted Uranium នេះទៅឲ្យអ៊ុយក្រែនផងដែរ។ មេដឹកនាំរុស្ស៊ីលោកវ្លាឌីមៀរពូទីន នាពេលនោះចោទប្រទេសអង់គ្លេសថា បញ្ជួនអាវុធដែលមានសមាសធាតុផ្សំនុយក្លេអ៊ែ័រ ប៉ុន្តែ ក្រសួងការពារជាតិអង់គ្លេសបានប្រតិកម្មមកវិញនាពេលនោះថាគ្រាប់អ៊ុយរ៉ានីញ៉ូមរំលាយ​Depleted Uranium គឺជាគ្រាប់ដែលត្រូវបានគេប្រើជាធម្មតាច្រើនទសវត្សមកហើយ។

ប្រទេស អង់គ្លេសចោទថារុស្ស៊ីបានផ្សព្វផ្សាយព័ត៌មានមិនពិតទាក់ទងនឹងគ្រាប់អ៊ុយរ៉ានីញ៉ូមរំលាយ នោះ។ រុស្ស៊ីកាលពីខែមីនាឆ្នាំ២០២៣នេះ ទន្ទឹមនឹងអង់គ្លេសបញ្ជាក់ការបញ្ជួនគ្រាប់គ្រាប់អ៊ុយ រ៉ានីញ៉ូមរំលាយនោះ បានព្រមានតបវិញថាគេនឹងចាត់វិធានការធ្វើការឆ្លើយតបវិញ ហើយ វិធានការតបតរបស់រុស្ស៊ីនោះគឺការដាក់ពង្រាយគ្រាប់នុយក្លេអ៊ែ័រតាក់ទិកក្នុងប្រទេសបេឡារុស។

សាធារណមតិកំពុងចាប់អារម្មណ៍ចំពោះទង្វើរបស់សហរដ្ឋអាមេរិកដែលគេបារម្ភថារដ្ឋាភិ បាលក្រុងវ៉ាស្ហ៊ីនតោនហាក់ដូចជាកំពុងដុតសង្គ្រាមក្នុងអ៊ុយក្រែននេះ ដើម្បីឱ្យរុស្ស៊ីមានកំហឹង ឈានដល់ការផ្ទុះនូវសង្គ្រាមនុយក្លេអ៊ែ័រនៅទីចុងបំផុត៕