(ញូវដែលី)៖ មេដឹកនាំក្រុមប្រទេស G20 បានចាប់ផ្តើមមកដល់ទីក្រុងញូវហើយ នៅថ្ងៃសុក្រនេះ ដោយសង្ឃឹមថានឹងធ្វើឱ្យមានវឌ្ឍនភាពលើពាណិជ្ជកម្ម អាកាសធាតុ និងបញ្ហាសកលមួយចំនួនទៀត ទោះបីជាអវត្តមានប្រធានាធិបតីចិន និងរុស្ស៊ីសម្រាប់កិច្ចប្រជុំកំពូលនេះក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី០៨ ខែកញ្ញា ឆ្នាំ២០២៣។

គួររំលឹកថា G20 បានចាប់កំណើតឡើងនៅក្នុងវិបត្តិហិរញ្ញវត្ថុកាលពីឆ្នាំ២០០៨ ដែលជាមធ្យោបាយមួយក្នុងការគ្រប់គ្រងសេដ្ឋកិច្ចពិភពលោក។

ប៉ុន្តែនៅពេលដែលយន្តហោះរបស់បណ្តាប្រធានាធិបតី និងនាយករដ្ឋមន្ត្រីនៃប្លុកនេះ បានចាប់ផ្តើមចុះចតនៅរដ្ឋធានីឥណ្ឌា ដោយអវត្ដមានរបស់ប្រធានាធិបតីចិន លោក Xi Jinping ត្រូវបានគេចោទជាសំណួរអំពីរបៀប ដែលប្លុកនេះអាចព្រមព្រៀងទៅលើអ្វីបាន។

គ្មានហេតុផលផ្លូវការណាមួយ ត្រូវបានផ្តល់សម្រាប់ការមិនចូលរួមរបស់ លោក Xi នោះទេប៉ុន្តែប្រទេសចិនបានបញ្ចេញសម្លេងអំពីបំណងប្រាថ្នារបស់ខ្លួន ក្នុងការដើរចេញពីក្រុម ដែលដឹកនាំដោយសហរដ្ឋអាមេរិកជាប្រពៃណីដូចជា G20 ជាដើម ហើយជំនួសពួកគេដោយក្រុមដែលបម្រើផលប្រយោជន៍របស់ទីក្រុងប៉េកាំងកាន់តែប្រសើរ។

ជំនួសពីការចូលរួមប្រជុំ G20 លោក ស៊ី ជីនពីង នឹងធ្វើជាម្ចាស់ផ្ទះទទួលមេដឹកនាំប្រទេសវេណេស៊ុយអេឡា និងសំប៊ីនៅទីក្រុងប៉េកាំង៕