(ប៉េកាំង)៖ នៅព្រឹកថ្ងៃទី៧ ខែកញ្ញា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានអញ្ជើញទៅដល់ភូមិ Longwangmiao ឃុំLaojieji ក្រុង Shangzhi ខេត្តHarbin ដែលរងគ្រោះដោយទឹកជំនន់។

លោកបានដើរចូលទៅដល់វាលស្រែ ដើម្បីចុះត្រួតពិនិត្យស្ថានភាពរងគ្រោះមហន្តរាយនៅតាមវាលស្រែ ហើយដើរតាមដងផ្លូវក្នុងភូមិ ដើម្បីពិនិត្យការងារជួសជុល និងស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធដែលរងការខូចខាត ព្រមទាំងទៅដល់ផ្ទះរបស់អ្នកភូមិ ដើម្បីសួរសុខទុក្ខ និងស្វែងយល់បន្ថែមអំពីស្ថានភាពគ្រោះមហន្តរាយ និងការធានាជីវភាពរស់នៅរបស់ពួកគេ ដោយបានសម្តែងនូវក្តីសង្ឃឹមថា អ្នកភូមិគ្រប់គ្នានឹងពង្រឹងទំនុកចិត្ត យកជម្នះលើការលំបាក ស្តារផលិតកម្មនិងជីវភាពរស់នៅជាប្រក្រតីឡើងវិញឱ្យបានឆាប់ ហើយនឹងមានជីវភាពកាន់តែល្អប្រសើរ៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន