(ប៉េកាំង)៖ នៅថ្ងៃទី ៦ ខែកញ្ញា ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិឆ្នាំ ២០២៣ បានបិទបញ្ចប់នៅទីក្រុងប៉េកាំង ។ ក្នុងរយៈពេល ៥ ថ្ងៃកន្លងទៅនេះ ផលិតផលគ្រប់ប្រភេទ ហ្វូងមនុស្សដ៏ច្រើនរាប់មិនអស់និងទិន្នន័យអាជីវកម្ម ដែលគួរឱ្យកត់សម្គាល់វាសុទ្ធតែបង្ហាញពី ជំនឿចិត្តយ៉ាងប្រាកដប្រជា។

សូមយកអង់គ្លេសដែលជាប្រទេសភ្ញៀវកិត្តិយស នៃពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិលើកនេះ ជាឧទាហរណ៍ ។ លើកនេះ អង់គ្លេសបានបង្កើតគណៈប្រតិភូដ៏ធំបំផុតក្នុងរយៈពេល ៤ ឆ្នាំកន្លងទៅនេះដើម្បីចូលរួមការតាំងពិព័រណ៍ដែលមាន ចំនួនសហគ្រាសនិងស្ថាប័នសរុបជាង ៦០ ។ តំណាងអង់គ្លេសបានអះអាងថា មិនជឿលើអ្វីដែលហៅថា "ការផ្តាច់ទំនាក់ទំនង"នោះទេ ។ ដោយឡែកក្រុមហ៊ុនអាមេរិកក៏បានចូលរួមយ៉ាងសកម្មក្នុងការតាំងពិព័រណ៍ផងដែរ ក្រុមហ៊ុន Qualcomm និង Intel ជាដើមបាននាំមកនូវបច្ចេកវិទ្យានិងដំណោះស្រាយជាច្រើន។ គិតដល់រឿងដែលអ្នកទទួលខុសត្រូវជាន់ខ្ពស់នៃក្រុមហ៊ុនបន្ទះឈីប របស់អាមេរិកជាច្រើនបានរួមគ្នាប្រឆាំងនឹងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានដាក់កំហិតលើការនាំចេញនូវបន្ទះឈីបទៅកាន់ ប្រទេសចិនថែមមួយកម្រិតទៀតកាលពីខែកក្កដា ឆ្នាំនេះ ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិឆ្នាំលើកនេះ បានបញ្ចេញសញ្ញាអំពី"ការមិនផ្តាច់ទំនាក់ទំនង"កាន់តែច្បាស់លាស់។

តាមការវិភាគរបស់ប្រព័ន្ធសារព័ត៌មានបរទេសបានឱ្យដឹងថា មូលហេតុដែលមនុស្សមួយចំនួនតូចរបស់សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចបានឃោសនាបំប៉ោងពី "ការខ្វះជំនឿចិត្ត"ចំពោះប្រទេសចិន គឺដោយសារពួកគេមិនអាចមើលឃើញនូវក្តីសង្ឃឹម នៃកំណើនសេដ្ឋកិច្ចយូរអង្វែងរបស់ប្រទេសខ្លួន បានជាពួកគេបាត់បង់គោលដៅនិងជំនឿចិត្តដែលចង់ទទួល "ការលួងចិត្តខ្លះ"ក្នុងការបំផ្លាញកេរ្តិ៍ឈ្មោះរបស់ប្រទេសចិន ។ យ៉ាងណាមិញ ការប្រឌិតពាក្យសម្តីជាច្រើនដើម្បីឃោសនាថា សេដ្ឋកិច្ចចិនមានភាពអន់ថយ តែវាមិនអាចដោះស្រាយបាននូវបញ្ហាផ្ទាល់ខ្លួននោះទេ ។ ពួកគេគួរតែប្រកាន់ឥរិយាបថត្រឹមត្រូវចំពោះ "ជំនឿចិត្តរបស់ប្រទេសចិន" ដែលបញ្ចេញដោយពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិ ហើយនឹងស្វែងរកកាលានុវត្តភាពអភិវឌ្ឍន៍រួម ពីក្នុងពិព័រណ៍លើកនេះ។

ទីផ្សារធំៗរបស់ចិននិងឱកាសថ្មីដែលនាំមកដោយ ការធ្វើបវិវត្តកម្មការប្រើប្រាស់គឺជាប្រភពដើមនៃជំនឿចិត្ត។ អត្រាអន្តរជាតូបនីយកម្មទាំងស្រុងនៃសហគ្រាស ដែលចូលរួមក្នុងពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិលើកនេះ នៅហ្នឹងកន្លែងផ្ទាល់បានលើសពី ២០ ភាគរយ ក្នុងនោះបួករួមទាំងក្រុមហ៊ុនលំដាប់កំពូលទាំង ៥០០ លើពិភពលោកនិងសហគ្រាសឈានមុខលើ វិស័យនានាចំនួនជាង ៥០០ ដែលបានគ្របដណ្តប់ប្រទេសនិងតំបន់ចំនួន ២៨ ដែលស្ថិតនៅលេខរៀង ៣០ ខាងមុខនៅលើពិភពលោកលើវិស័យពាណិជ្ជកម្មសេវាកម្ម។

ព្រមពេលជាមួយគ្នានេះ ភាពប្រាកដប្រជានៃគោលនយោបាយស្តីពីការពង្រីកការបើក ទូលាយឥតឈប់ឈររបស់ប្រទេសចិនបានបង្កើន ជំនឿចិត្តរបស់ពាណិជ្ជករបរទេសក្នុងការធ្វើជំនួញនៅក្នុងប្រទេសចិន ។ ប្រទេសចិនបានបន្ធូរបន្ថយជាមូលដ្ឋាននូវការដាក់កំហិត ចំពោះការអនុញ្ញាតឱ្យទុនបរទេសចូលឧស្សាហកម្មផលិតកម្មនៃប្រទេសចិន ហើយកំពុងបើកទូលាយដោយគ្រប់ជ្រុងជ្រោយ និងមានរបៀបរៀបរយនូវឧស្សាហកម្មសេវាកម្ម។

នៅក្នុងពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិលើកនេះ ប្រទេសចិនបានលើកឡើងយ៉ាងច្បាស់លាស់នូវការ "ពង្រីកការបើកទូលាយលើវិស័យពាណិជ្ជកម្មសេវាកម្ម ដូចជា ទូរគមនាគមន៍ ទេសចរណ៍ ច្បាប់និងការប្រឡងខាងវិជ្ជាជីវៈជាដើម" ដែលធ្វើឲ្យពាណិជ្ជករបរទេសពោរពេញទៅដោយការរំពឹងទុក ។ អ្នកទទួលខុសត្រូវពាក់ព័ន្ធនៃក្រុមហ៊ុន Qualcomm បានថ្លែងថា ប្រទេសចិនបន្តជំរុញការបើកទូលាយចំពោះក្រៅប្រទេស ប្រកបដោយកម្រិតខ្ពស់តទៅទៀត ក្នុងនោះ វិស័យសំខាន់ៗដូចជាទូរគមនាគមន៍ជាដើម បានផ្តល់អត្ថប្រយោជន៍ដ៏ធំធេងយ៉ាងច្បាស់ដែលបង្កើនជំនឿចិត្តរបស់ក្រុមហ៊ុន Qualcomm ចំពោះអនាគតអភិវឌ្ឍន៍នៃទីផ្សាររបស់ចិនថែមមួយកម្រិតទៀត។

ពាណិជ្ជកម្មសេវាកម្មគឺជាក្បាលម៉ាស៊ីនថ្មីសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន ដែលជាសាក្សីនៃភាពធន់និងភាពរស់រវើកនៃសេដ្ឋកិច្ចចិន ។ ចាប់តាំងពីចូលឆ្នាំនេះមក សេដ្ឋកិច្ចចិនបាននិងកំពុងស្តារឡើងវិញជាបន្តបន្ទាប់ ហើយនិន្នាការងើបឡើងវិញជាទូទៅមានភាពល្អប្រសើរ ។ ធនាគារពិភពលោក អង្គការសហប្រតិបត្តិការខាងសេដ្ឋកិច្ច និងអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិបានប៉ាន់ប្រមាណដោយឡែកពីគ្នាថា សេដ្ឋកិច្ចចិននៅឆ្នាំនេះនឹងកើនឡើង ៥,៦ ភាគរយ ៥,៤ ភាគរយនិង ៥,២ ភាគរយ ។ អ្នកវិភាគបានលើកឡើងថា នៅពេលអនាគតដែលអាចប៉ាន់ប្រមាណបាន ប្រទេសចិននៅតែជាក្បាលម៉ាស៊ីនសម្រាប់ ជំរុញកំណើនពិភពលោកទាំងមូលដដែល។

ការបំផ្លាញកេរ្តិ៍ឈ្មោះរបស់អ្នកដទៃមិនអាចធ្វើឱ្យខ្លួនឯងកាន់តែប្រសើរឡើងនោះទេ ប្រទេសចិនមានតែទទួលបានការអភិវឌ្ឍជាបន្តបន្ទាប់ ទើបអាចជំរុញឱ្យពិភពលោកកាន់តែមានវិបុលភាពថែមមួយកម្រិតទៀត ។ តើសេដ្ឋកិច្ចចិនមានអនាគតយ៉ាងណា ? "ជំនឿចិត្ត"ដែលបញ្ចេញដោយពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិ គឺជាការបញ្ជាក់យ៉ាងល្អបំផុត៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន