(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី០៧ ខែកញ្ញា ឆ្នាំ២០២៣នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។

ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ប្រតិភូចិនដឹកនាំដោយឧបនាយករដ្ឋមន្ត្រី នឹងធ្វើទស្សនកិច្ចទៅកាន់កូរ៉េខាងជើង

២៖ ទីបំផុត! សហរដ្ឋអាមេរិក ប្រកាសផ្ដល់ «គ្រាប់មានផ្ទុកកាកសារធាតុអ៊ុយរ៉ាញ៉ូម» ទៅឱ្យអ៊ុយក្រែន

៣៖ នាយករដ្ឋមន្រ្តីជប៉ុន ជជែកជាមួយនាយករដ្ឋមន្រ្តីចិន ជុំវិញការបញ្ចេញទឹកចម្រោះសារធាតុវិទ្យុសកម្ម

៤៖ អាមេនីត្រៀមធ្វើសមយុទ្ធយោធាជាមួយអាមេរិក នៅសប្តាហ៍ក្រោយ ដែលជាសញ្ញានៃស្នាមប្រេះក្នុងទំនាក់ទំនងជាមួយរុស្ស៉ី

៥៖ ប្រមុខ UN ថាប្រព័ន្ធហិរញ្ញវត្ថុនិងសេដ្ឋកិច្ចសកលកំពុងប្រឈមហានិភ័យធំ ចំណែកឯវិបត្តិនៅមីយ៉ាន់ម៉ាកាន់តែអាក្រក់

៦៖ អ្នកស្លាប់ដោយសារទឹកជំនន់កើនឡើងដល់ ៣៦នាក់ ក្រោយព្យុះស៉ីក្លូនវាយប្រហារភាគខាងត្បូងប្រទេសប្រេស៉ីល