(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី០៤ ខែកញ្ញា ឆ្នាំ២០២៣នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ លោក ចូ បៃដិន ខកចិត្ត ដែលលោក ស៊ី ជិនពីង មិនចូលរួមកិច្ចប្រជុំកំពូល G20 នៅឥណ្ឌា
២៖ លោក ហ្សេលេនស្គី ប្រកាសពីការតែងតាំងរដ្ឋមន្ត្រីការពារជាតិថ្មី របស់អ៊ុយក្រែន
៣៖ នាយករដ្ឋមន្ត្រីថៃថ្មី លោក Srettha នឹងមិនទៅចូលរួម កិច្ចប្រជុំកំពូលអាស៊ាន នៅឥណ្ឌូណេស៊ី ឡើយ
៤៖ អាហ្វ្រិកខាងត្បូង ថាការស៊ើបអង្កេត រកមិនឃើញមានភស្តុតាង នៃការដឹកជញ្ជូនអាវុធទៅរុស្ស៉ី នោះទេ
៥៖ មនុស្សរាប់ម៉ឺននាក់ គ្មានអគ្គិសនីប្រើប្រាស់ បន្ទាប់ពីព្យុះទីហ្វុង Haikui វាយប្រហារលើកោះតៃវ៉ាន់
៦៖ នាយករដ្ឋមន្ត្រីអាមេនី៖ ការពឹងផ្អែកលើរុស្ស៉ីតែមួយគត់ ដើម្បីធានាសន្តិសុខ គឺជាកំហុសយុទ្ធសាស្ត្រ