(ពិភពលោក)៖ នៅថ្ងៃអាទិត្យ ទី០៣ ខែកញ្ញា ឆ្នាំ២០២៣នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ កូរ៉េខាងជើង អះអាងពីការធ្វើតេស្ដបាញ់មីស៊ីល ក្នុងសមយុទ្ធហាត់សមវាយប្រហារនុយក្លេអ៊ែរតាក់ទិក

២៖ ព្យុះទីហ្វុង Haikui បង្ខំឱ្យតៃវ៉ាន់ជម្លៀសមនុស្សជិត ៣,០០០នាក់ និងលុបចោលជើងហោះហើរ

៣៖ នីហ្សេ៖ ក្រុមបាតុករគាំទ្ររដ្ឋប្រហារ ធ្វើបាតុកម្មទាមទារឱ្យឯកអគ្គរដ្ឋទូត និងកងទ័ពបារាំង ចាកចេញពីប្រទេសរបស់ពួកគេ

៤៖ អូស្ត្រាលី ប្រកាសបញ្ជូនប៉ូលិសបន្ថែម ទៅកាន់ប្រទេសដែនកោះសូឡូម៉ុន

៥៖ កងកម្លាំងការពារដែនអាកាសអ៊ុយក្រែន​បាញ់កម្ទេចយន្ដហោះដ្រូនរុស្ស៉ី ២២គ្រឿង ក្នុងតំបន់ Odesa

៦៖ លោក Medvedev៖ មនុស្ស ២៨០,០០០នាក់ ចុះកិច្ចសន្យាចូលបម្រើការក្នុងជួរយោធារុស្ស៉ី ក្នុងឆ្នាំនេះ