(ប៉េកាំង)៖ កាលពីថ្ងៃទី១ ខែកញ្ញា ក្រុមពលរដ្ឋជប៉ុន «គណៈកម្មាធិការទំនាក់ទំនងទូទាំងប្រទេសជប៉ុនប្រឆាំងនឹងការបង្ហូរទឹកសំណល់នុយក្លេអ៊ែររោងចក្រ អគ្គិសនីចូលក្នុងសមុទ្រ» បានដាក់លិខិតប្តឹងនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida និងលោកប្រធាន TEPCO Kobayakawa ទៅកាន់ការិយាល័យរដ្ឋអាជ្ញា ក្រុងតូក្យូ ដោយប្រឆាំងនឹងការបង្ហូរទឹកសំណល់នុយក្លេអ៊ែរពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ចូលទៅក្នុងសមុទ្រ។

ក្រុមពលរដ្ឋបានលើកឡើងថាទឹកសំណល់នៅមានសារធាតុវិទ្យុសកម្មដែលមិនអាចបំបាត់ចេញបាន។ សកម្មភាពរបស់ជប៉ុនបង្ហូរទឹកសំណល់នុយក្លេអ៊ែរ ចូលក្នុងសមុទ្រគឺធ្ងន់ធ្ងរណាស់៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន