(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី២ ខែកញ្ញា ឆ្នាំ២០២៣នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ សហរដ្ឋអាមេរិក នឹងបញ្ជូនគ្រាប់ «ដែលមានផ្ទុកកាកសារធាតុអ៊ុយរ៉ាញ៉ូម» សម្រាប់កម្ទេចរថក្រោះ ទៅឱ្យអ៊ុយក្រែន

២៖ រុស្ស៉ី បាញ់ទម្លាក់យន្តហោះដ្រូន ២គ្រឿងក្បែរព្រំដែនរបស់ខ្លួន

៣៖ លោក ហ្សេលេនស្គី ថាកងទ័ពកំពុងឆ្ពោះទៅមុខ និងបដិសេធការរិះគន់លើប្រតិបត្តិការវាយបករបស់អ៊ុយក្រែន

៤៖ បេឡារុស ចោទថាឧទ្ធម្ភាគចក្រប៉ូឡូញ ហោះបំពានចូលទឹកដីរបស់ខ្លួន តែវ៉ាសូវីប្រកែក

៥៖ ព្រះមហាក្សត្រថៃ ចេញព្រះរាជ្យក្រឹត្យទទួលស្គាល់ គណៈរដ្ឋមន្ត្រីនៃរដ្ឋាភិបាលថ្មី

៦៖ លោក Tharman Shanmugaratnam ជាប់ឆ្នោតជាប្រធានាធិបតីថ្មីរបស់សិង្ហបុរី