(ប៉េកាំង)៖ ល្ងាចថ្ងៃទី១ ខែកញ្ញា នៅវិមានសភាប្រជាជនចិននៅក្រុងប៉េកាំង លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយលោក Patrice Talon ប្រធានាធិបតីប្រទេសប៉េនីន ដែលអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅចិន។ ប្រមុខរដ្ឋប្រទេសទាំងពីរបានប្រកាសថា ចិននិងប៉េនីនបង្កើតទំនាក់ទំនងភាព ជាដៃគូយុទ្ធសាស្ត្រ។

លោក Xi Jinping បានលើកឡើងថាឆ្នាំ២០២៣នេះជាខួប ១០ឆ្នាំដែលខ្ញុំបានលើកឡើងទស្សនៈគំនិតនយោបាយប្រកបភាពពិតប្រាកដ និងស្មោះត្រង់ចំពោះ អាហ្វ្រិក។ ភាគីចិនមានឆន្ទៈចាត់ទុកការអភិវឌ្ឍរបស់ខ្លួនផ្តល់ឱកាសថ្មីដល់ភាគីអាហ្វ្រិក ដើម្បីរួមជាមួយបងប្អូនអាហ្វ្រិកដែលបូករួមទាំងបេនីន អនុវត្តសមទ្ធិផល នៃវេទិកាសហប្រតិបត្តិការចិន-អាហ្វ្រិកឱ្យល្អជំរុញការតភ្ជាប់យ៉ាងស៊ីជម្រៅរវាងការរួមគ្នាកសាងគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ជាមួយ «របៀបវារៈឆ្នាំ២០៦៣» នៃសម្ព័ន្ធអាហ្វ្រិក និងយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ប្រទេសនានានៅអាហ្វ្រិក គាំទ្រអាហ្វ្រិកសម្រេចការស្តារសេដ្ឋកិច្ចឡើងវិញ អភិវឌ្ឍជានិរន្តរភាព ដើម្បីពួតដៃគ្នាបង្កើតសហគមន៍រួមវាសនាចិន-អាហ្វ្រិកក្នុងយុគសម័យថ្មី។

លោក Patrice Talon បានលើកឡើងថា បេនីនមានឆន្ទៈកសាងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដ៏ពិតប្រាកដជាមួយចិន ដើម្បីបន្តធ្វើឱ្យកិច្ចសហប្រតិបត្តិការ ប្រទេសទាំងពីរកាន់តែស៊ីជម្រៅ។ បេនីនប្រកាន់ខ្ជាប់គោលនយោបាយចិនតែមួយយ៉ាងម៉ឺងម៉ាត់ ហើយគាំទ្រគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើម សន្តិសុខសកល និងគំនិតផ្តួចផ្តើមអរិយធម៌សកលដែលលោកប្រធានរដ្ឋ Xi Jinping បានលើកឡើងមានឆន្ទៈប្រាស្រ័យទាក់ទងសម្របសម្រួលយ៉ាងស្អិតរមួត ជាមួយចិន ជំរុញរួមគ្នាកសាង «ខ្សែក្រវាត់និងផ្លូវ» ដោយសកម្ម ដើម្បីបង្កើតសហគមន៍រួមវាសនាមនុស្សជាតិ។

ក្រោយបញ្ចប់កិច្ចជំនួប ប្រមុខរដ្ឋប្រទេសទាំងពីរបានធ្វើជាសក្ខីភាពនៃការចុះហត្ថលេខាលើលិខិតសហប្រតិបត្តិការទ្វេភាគីមួយចំនួនដែលស្តីពីការរួមគ្នាកសាង «ខ្សែក្រវាត់និងផ្លូវ» ការអភិវឌ្ឍបៃតងជាដើម។ ប្រទេសទាំងពីរក៏បានចេញផ្សាយ «សេចក្តីថ្លែងការណ៍រួមអំពីការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាង សាធារណរដ្ឋប្រជាមានិតចិននិងសាធារណរដ្ឋបេនីន»

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន