(ប៉េកាំង)៖ ការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានបើកកិច្ចប្រជុំនៅថ្ងៃទី៣១ ខែសីហា ដើម្បីពិនិត្យ «បទប្បញ្ញត្តិស្តីពីការងារ អប់រំ និងបណ្តុះបណ្តាលកម្មាភិបាល» និង «ផែនការអប់រំនិងបណ្តុះបណ្តាលកម្មាភិបាលទូទាំងប្រទេសចិន (ឆ្នាំ ២០២៣-២០២៧)»

លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានធ្វើជាអធិបតីក្នុងកិច្ចប្រជុំលើកនេះ។ កិច្ចប្រជុំបានលើកឡើងថា ការអប់រំនិង បណ្តុះបណ្តាលកម្មាភិបាលគឺជាគម្រោងដែលមានលក្ខណៈមូលដ្ឋាន និងលក្ខណៈជាយុទ្ធសាស្ត្រដែលកសាងក្រុមកម្មាភិបាលប្រកបដោយគុណភាពខ្ពស់។

ត្រូវផ្តោតលើការពង្រឹងសមត្ថភាពគ្រប់គ្រង និងបណ្ដុះបណ្ដាលក្រុមកម្មាភិបាល ដែលមានសមត្ថភាពខ្ពស់លើវិស័យនយោបាយ សម្របតាមតម្រូវការនៃ យុគសម័យថ្មី និងមានសមត្ថភាពដឹកនាំទំនើបភាវូបនីយកម្មសង្គមនិយម៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន