(ប៉េកាំង)៖ ថ្ងៃទី៣១ ខែសីហា មហាសន្និបាតនៃតំណាងអាណិកជនចិនចូលសញ្ជាតិចិនវិញ និងក្រុមគ្រួសារលើកទី១១បានបើកធ្វើនៅក្រុងប៉េកាំង។ អ្នកដឹកនាំ បក្ស និងរដ្ឋ រួមមានលោក Xi Jinping ប្រធានរដ្ឋចិន និងលោក Li Qiang នាយករដ្ឋមន្ត្រីចិនបានអញ្ជើញមានវត្តមានក្នុងមហាសន្និបាត និងចូលរួមអបអរសាទរ លោក Li Xi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាលេខាធិការនៃគណៈកម្មាធិការអធិការកិច្ច វិន័យមជ្ឈិម បក្សកុម្មុយនីស្តចិនបានតាងនាមមជ្ឈិមបក្សកុម្មុយនីស្តចិនថ្លែងសុន្ទរកថា។

លោក Li Xi បានលើកឡើងថា ក្រោមការដឹកនាំយ៉ាងរឹងមាំរបស់មជ្ឈិមបក្សកុម្មុយនីស្តចិន អាណិកជនចិនចូលសញ្ជាតិចិនវិញ និងក្រុមគ្រួសារ និងជនរួមជាតិចិន នៅបរទេសទាំងឡាយតែងតែខិតខំវិវឌ្ឍរីកចម្រើនទៅមុខជាមួយមាតុភូមិ ហើយបានរួមចំណែកជាវិជ្ជមាននៅលើវិស័យការអភិវឌ្ឍសេដ្ឋកិច្ច ការកាត់បន្ថយ ភាពក្រីក្រ ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ បើកចំហ និងជំរុញការបង្រួបបង្រួមជាតិជាដើម។

ការកសាងប្រទេសខ្លាំងផ្នែកទំនើបកម្មសង្គមនិយម ទាមទារឱ្យមានការខិតខំប្រឹងប្រែងរួមគ្នារបស់កុលបុត្រកុលធិតាចិនទាំងក្នុងនិងក្រៅប្រទេស សង្ឃឹមថា អាណិកជនចិនចូលសញ្ជាតិចិនវិញនិងក្រុមគ្រួសារ និងជនជាតិចិននៅឯនាយសមុទ្រទាំងអស់អាចដើរតួនាទីកាន់តែច្រើន ក្នុងការកសាងសហគមន៍រួមវាសនា តែមួយរបស់មនុស្សជាតិ៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជា