(ប៉េកាំង)៖ ថ្ងៃទី ២៩ ខែសីហា លោក Xi Jinping ប្រធានរដ្ឋចិនបានតបសំបុត្ររបស់លោក John Easterbrook ជាចៅប្រុសឧត្តមសេនីយឯកអាមេរិកលោក Joseph Warren Stilwel។

លោក Xi Jinping បានលើកឡើងក្នុងសំបុត្រថា សូមថ្លែងអំណរគុណចំពោះលោក Easterbrook ដែលបានចែករំលែកពីរឿងរ៉ាវដែលលោកឧត្តមសេនីយ៍ឯក Joseph Warren Stilwel និងកូនចៅប៉ុន្មានជំនាន់របស់ក្រុមគ្រួសារត្រកូល Stilwell បានរាប់អានដោយមេត្រីភាពជាមួយប្រទេសចិន។ តាមរយៈក្រុមគ្រួសារត្រកូល Stilwell ខ្ញុំបានចាប់អារម្មណ៍ពីមនោសញ្ចេតនាមេត្រីភាព របស់ប្រជាជនអាមេរិកចំពោះប្រជាជនចិន។ លោក Xi Jinping បានគូសបញ្ជាក់ថា ខ្ញុំសង្ឃឹមហើយជឿជាក់ថា លោកនិងសមាជិកក្រុមគ្រួសារត្រកូល Stilwellផ្សេងទៀតនឹងបន្តរួមចំណែកជាកម្លាំងសម្រាប់មិត្តភាព រវាងប្រជាជននៃប្រទេសទាំងពីចិននិងអាមេរិក។ ស្វាគមន៍លោកមកលេងប្រទេសចិនឱ្យបានញឹកញាប់។

គួរញ្ជាក់ថា កាលពីថ្មីៗនេះ លោក John Easterbrook បានផ្ញើសារលិខិតជូនលោកXi Jinping ប្រធានរដ្ឋចិន ដោយបានរំលឹកពីប្រវត្តិប្រាស្រ័យទាក់ទងរវាងលោក Stilwell និងប្រជាជនចិន ព្រមទាំងអំពីកិច្ចខិតខំប្រឹងប្រែង របស់កូនចៅជំនាន់ក្រោយលោក Stilwell ដើម្បីជំរុញការផ្លាស់ប្តូរផ្នែកវប្បធម៌មនុស្សជាតិរវាងអាមេរិកនិងចិន។ លោកក៏បានសម្តែងការគោរពចំពោះលោកប្រធានរដ្ឋចិន Xi Jinping ដែលបានគាំទ្រការផ្លាស់ប្តូរផ្នែកវប្បធម៌ ​មនុស្សជាតិរវាងអាមេរិកនិងចិនក្នុងរយៈពេលយូរកន្លងមក និងថ្លែងអំណរគុណចំពោះរដ្ឋាភិបាលចិន និងប្រជាជនចិនដែលមិនបំភ្លេចមិត្តចាស់ ក៏ដូចជាបង្ហាញពីបំណងប្រាថ្នានិងការប្តេជ្ញាចិត្តរបស់ក្រុមគ្រួសារត្រកូល Stilwell ក្នុងការជំរុញការផ្លាស់ប្តូរផ្នែកវប្បធម៌មនុស្សជាតិរវាងអាមេរិកនិងចិន៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជា