(ប៉េកាំង)៖ យោងតាមអាជ្ញាធរក្នុងតំបន់បានឱ្យដឹងថា មនុស្ស ៦នាក់បានស្លាប់ នៅក្នុងឧបទ្ទវហេតុអគ្គីភ័យអគារលំនៅដ្ឋានមួយ នៅក្នុងខេត្ត Zhejiang ភាគខាងកើតប្រទេសចិនកាលពីព្រឹកថ្ងៃពុធនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី៣០​ ខែសីហា ឆ្នាំ២០២៣។

រដ្ឋាភិបាលក្នុងតំបន់បាននិយាយថា អគ្គីភ័យបានកើតឡើងនៅម៉ោងប្រហែល ៣និង ៤០នាទីទៀបភ្លឺក្នុងភូមិមួយ នៃទីក្រុង Taizhou។ ក្រុមអ្នកជួយសង្គ្រោះបានប្រញាប់ប្រញាល់ ទៅកាន់កន្លែងកើតហេតុ បន្ទាប់ពីទទួលបានរបាយការណ៍ពីប៉ូលីស ដែលពួកគេបានរកឃើញមនុស្សចំនួន ៦នាក់ដែលជាប់នៅក្នុងអគ្គីភ័យនេះ។

សាកសព​ ៣នាក់​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​កន្លែង​កើត​ហេតុ ខណៈ​ ៣​នាក់​ផ្សេង​ទៀត​បាន​ស្លាប់​ដោយសារ​របួស ​ទោះបី​ខំ​ជួយ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ក៏​ដោយ។

ចំណែកមូលហេតុ​នៃ​គ្រោះអគ្គីភ័យ​នេះ​កំពុង​ត្រូវបាន​ស៊ើបអង្កេត​បន្ថែម​៕