(ប៉េកាំង)៖ ថ្ងៃទី២៩ ខែសីហា លោកWangWenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា តបតាមការអញ្ជើញរបស់លោកWangYiសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន លោកJames Cleverly រដ្ឋមន្ត្រីក្រសួងការបរទេសនិងការអភិវឌ្ឍអង់គ្លេស នឹងបំពេញទស្សនកិច្ចជាផ្លូវការ នៅប្រទេសចិននៅថ្ងៃទី៣០ ខែសីហា ខាងមុខនេះ។
លោក Wang Wenbin បានលើកឡើងថា ក្នុងឋានៈជាសមាជិកអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងតួអង្គសេដ្ឋកិច្ចសំខាន់លើពិភពលោក ប្រទេសចិននិងអង់គ្លេសមានទំនួលខុសត្រូវរួម ដែលជំរុញសន្តិភាពនិងការអភិវឌ្ឍដោយស្ថិរភាពលើពិភពលោក ការគាំពារនិងអភិវឌ្ឍទំនាក់ទំនងទ្វេភាគីឱ្យបានល្អ គឺសមស្របទៅនឹងផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំង២។
ក្នុងអំឡុងពេលបំពេញទស្សនកិច្ចរបស់លោកJames Cleverly នៅប្រទេសចិន ភាគីទាំង២នឹងផ្លាស់ប្តូរមតិយោបល់ដោយស៊ីជម្រៅ អំពីទំនាក់ទំនងរវាងប្រទេសចិននិងអង់គ្លេស និងបញ្ហាអន្តរជាតិនិងក្នុងតំបន់ដែលរួមគ្នាយកចិត្តទុកដាក់ សង្ឃឹមថា ភាគីអង់គ្លេសអាចរួមជាមួយភាគីចិនប្រកាន់ ខ្ជាប់ស្មារតីគោរពគ្នាទៅវិញទៅមក ផ្លាស់ប្តូរដោយស៊ីជម្រៅ បង្កើនការយោគយល់ចំពោះគ្នា ដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសចិន និងអង់គ្លេសឱ្យអភិវឌ្ឍដោយស្ថិរភាព៕
រូបភាពនិងអត្ថបទដោយវិទ្យុមិត្តភាពកម្ពុជា