(មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៉ី បាន​ឱ្យដឹងថាកងកម្លាំងរបស់ខ្លួនបានចល័តយន្ដហោះចម្បាំង ២គ្រឿង នៅថ្ងៃចន្ទសប្ដាហ៍នេះ ដើម្បីរារាំងយន្ដហោះដ្រូនអាមេរិក ចំនួន ២គ្រឿង កុំឱ្យហោះបំពានចូលតំបន់ព្រំដែនរុស្ស៉ី នៅលើសមុទ្រខ្មៅ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០២៣។

នៅក្នុងសេចក្ដីថ្លែងការណ៍បង្ហោះលើ Telegram ក្រសួងការពារជាតិរុស្ស៉ី បានគូសបញ្ជាក់ទៀតថាយន្ដហោះដ្រូនអាមេរិកត្រូវបានប្រទះឃើញនៅក្បែរតំបន់គ្រីមៀ និងកំពុងហោះក្នុងទិសដៅឆ្ពោះទៅកាន់ព្រំដែនរុស្ស៉ី ដើម្បីធ្វើបេសកកម្មស៊ើបការណ៍។ សេចក្ដីថ្លែងការណ៍នេះដដែលបានបន្ថែមដូច្នេះថា «ជាលទ្ធផលនៃសកម្មភាព រ​បស់កងកម្លាំងប្រឆាំងយន្តហោះចម្បាំង យន្ដហោះដ្រូនអាមេរិកបានប្ដូរទិសដៅហោះហើររបស់ខ្លួន ហើយបានចាកចេញពីតំបន់ដែលពួកគេកំពុងប្រមូលព័ត៌មាន សម្ងាត់»

យ៉ាងណាក៏ដោយ ខាងសហរដ្ឋអាមេរិកមិនទាន់បានធ្វើអត្ថាធិប្បាយអ្វីនោះទេ ឆ្លើយតបទៅនឹងការអះអាងរបស់ក្រសួងការពារជាតិរុស្ស៉ី៕