(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី២៨ ខែសីហា ឆ្នាំ២០២៣នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ លោក ហ្សេលេនស្គី៖ លោកខាងលិចនឹងមិនគាំទ្រអ៊ុយក្រែនឡើយ ចំពោះការវាយប្រហារលើទឹកដីរុស្ស៉ី

២៖ ចៅហ្វាយក្រុងមូស្គូ៖ យន្ដហោះដ្រូនរបស់អ៊ុយក្រែន ត្រូវបានបាញ់ទម្លាក់ ក្បែរទីក្រុងមូស្គូ

៣៖ ស្ថាបនិកក្រុមហ៊ុន Foxconn លោក Terry Gou ប្រកាសឈរឈ្មោះ ក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីរបស់តៃវ៉ាន់

៤៖ ក្រុមនាវាចម្បាំងរុស្ស៉ី ត្រឡប់មកពីធ្វើប្រតិបត្តិការល្បាតរយៈពេលជាង៣សប្តាហ៍ នៅមហាសមុទ្រប៉ាស៉ីហ្វិក រួមគ្នាជាមួយក្រុមនាវាចម្បាំងចិន

៥៖ ជប៉ុនផ្អាកការបញ្ជូនយានរ៉ូបូតឱ្យទៅចុះចតលើឋានព្រះចន្ទ ដោយសារអាកាសធាតុមិនអំណោយផល

៦៖ អង្គការសន្តិសុខដឹកនាំដោយរុស្ស៉ី អញ្ជើញក្រុមអ្នកសង្កេតការណ៍ ពីអារ៉ាប់ប៊ីសាអូឌីត អ៉ឺរ៉ង់ ចិន និងម៉ុងហ្គោលី ចូលរួមក្នុងសមយុទ្ធយោធា